
អ្នក មានយល់ថា នៅពេលដែលពួកគេមានសេរីភាពហិរញ្ញវត្ថុ (មានលុយចាយគ្រប់គ្រាន់) ពួកគេអាចទិញអ្វីៗដែលខ្លួនចង់បានលើកលែងតែចំណុចមួយចំនួនដូចជា អាយុជីវិត កិត្តិយស ចំណេះ ដឹង ជាដើមដែលពួកគេមិនអាចទិញបានភ្លាមៗ។ សម្រាប់អ្នកក្រវិញ ស្តាប់ទៅកាន់តែមិនពីរោះស្តាប់ទៅទៀត ត្បិតអីខ្លួនមិនមានលុយគ្រប់គ្រាន់ទិញអ្វីៗដូចអ្នកមានបាន។ ដូចនេះហើយ ទើបគេនិយាយថា មានសេរីភាពហិរញ្ញវត្ថុគឺជារឿងល្អបំផុត។ យ៉ាងណាមិញ បើលោកអ្នកមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ខ្វះមុខខ្វះក្រោយ សាកល្បងអនុវត្តវិធីសាស្ត្រទាំង ៧ ខាងក្រោមនេះ ថាតើអាចផ្តល់ពន្លឺដល់លោកអ្នកបានក្នុងកម្រិតណា?
១) បង្កើតគម្រោង
ជីវិតដែលពោរពេញដោយភាពមាន បានក៏ជាជីវិតមួយដែលពោរពេញទៅដោយគម្រោងជាក់លាក់ផងដែរ។ នៅពេលដែលលោកអ្នកមានគម្រោងមួយសម្រាប់បង្ហាញផ្លូវពីអ្វីដែល លោកអ្នកត្រូវអនុវត្តនេះនឹងរក្សាសកម្មភាពបំពេញកិច្ចការដ៏មាន តម្លៃរបស់លោកអ្នក និង ធ្វើឲ្យលោកអ្នកមានអារម្មណ៍ថា ជីវិតរបស់លោកអ្នកកំពុងបោះជំហានទៅមុខជាលំដាប់។ សូមគិតពីអ្វីដែលអ្នកចង់បាន ហើយកត់ត្រាទុក បន្ទាប់មកត្រូវអនុវត្តឲ្យអស់ពីលទ្ធភាពសំដៅឆ្ពោះទៅរកគោលដៅនោះ ទើបគម្រោងជីវិតរបស់អ្នកទទួលបានជោគជ័យ។
២) ដាក់ការងារសំខាន់ជាអាទិភាព
ជារឿងសាមញ្ញ មួយដែលលោកអ្នកគួរដឹងនៅពេលនេះនោះគឺថា បើលោកអ្នកបានអនុវត្តការងាររបស់ខ្លួនបាន២០% ជោគជ័យរបស់លោកអ្នកទទួលបាន ៨០% រួចទៅហើយ។ តែសូមចាំថា រូបមន្តនេះនឹងមានប្រសិទ្ធភាពលុះត្រាតែលោកអ្នកជ្រើសរើសការងារ ណាមួយមកអនុវត្តដែលលោកអ្នកគិតថា ការងារនោះ គឺជាការងារអាទិភាពលើការងារទាំងអស់ដែលអាចនាំឆ្ពោះទៅរកភាព ជោគជ័យបាន។ ហេតុដូច្នេះ សូកកំណត់ និងផ្តោតទៅលើគម្រោងការងារណាមួយដែលធ្វើឲ្យលោកអ្នកទទួលបាន ប្រាក់ចំណូលច្រើនជាងគេ បើមិនដូច្នេះទេ គោលដៅរបស់អ្នកច្បាស់ជានៅឆ្ងាយជាក់ជាមិនខាន។
៣) ព្យាយាមធ្វើអ្វីដែលថ្មី
ជាការពិត ការងារមួយចំនួនបានធ្វើឲ្យលោកអ្នកចំណាយពេលអស់រាប់សិបឆ្នាំ ខាតទាំងទាំងប្រាក់ ខាតទាំងកម្លាំងទីបំផុតក្លាយជារឿងមួយមិនសូវកាក់កប ឬ ឥតប្រយោជន៍តែម្តង។ តើនេះបណ្តាលមកពីមូលហេតុអ្វី? ចម្លើយនោះគឺដោយសារលោកអ្នកមិនគិតគូរឲ្យបានស៊ីជម្រៅពីការងារនេះ បានគ្រប់ជ្រុងជ្រោយ វាយតម្លៃខុស ហើយលទ្ធផលបានត្រឹមតែខកចិត្ត មិនបានអ្វីធ្វើជាដុំកំភួន។ ត្រង់នេះហើយ ដែលលោកអ្នកត្រូវបង្កើតគម្រោងថ្មីមួយឡើងវិញ ដែលគិតថា នឹងនាំមកនូវប្រាក់ចំណូលរបស់អ្នកឲ្យកាន់តែប្រសើរជាងមុន។
យ៉ាងណាមិញ លោកអ្នកប្រហែលជាភ័យខ្លាចនឹងកិច្ចការថ្មីនេះ ព្រោះខ្លាចជាន់ដានចាស់ តែសូមចាំថា ដរាបណាលោកអ្នកបានយល់ពីអត្ថប្រយោជន៍ការងារថ្មីបានកាន់តែច្បាស់ និងស្គាល់ថាអ្វីទៅដែលធ្វើឲ្យលោកអ្នកបរាជ័យលើគម្រោងការងារ មុនៗ នោះលោកអ្នកនឹងមានហុងស៊ុយល្អលើការងារថ្មីនេះជាមិនខាន។
យ៉ាងណាមិញ លោកអ្នកប្រហែលជាភ័យខ្លាចនឹងកិច្ចការថ្មីនេះ ព្រោះខ្លាចជាន់ដានចាស់ តែសូមចាំថា ដរាបណាលោកអ្នកបានយល់ពីអត្ថប្រយោជន៍ការងារថ្មីបានកាន់តែច្បាស់ និងស្គាល់ថាអ្វីទៅដែលធ្វើឲ្យលោកអ្នកបរាជ័យលើគម្រោងការងារ មុនៗ នោះលោកអ្នកនឹងមានហុងស៊ុយល្អលើការងារថ្មីនេះជាមិនខាន។
៤) និយាយពាក្យ “ទេ”
ពេលវេលារបស់លោកអ្នកមាន តម្លៃខ្លះណាស់ ហេតុដូច្នេះហើយលោកអ្នកគួរតែធ្វើអ្វីដែលនាំមកនូវអត្ថប្រយោជន៍ដល់ លោកអ្នកផងដែរ។ អ្វីដែលត្រូវនិយាយនៅទីនេះគឺថា ការដាក់គម្រោងការងារច្រើនពេក វានឹងធ្វើឲ្យលោកអ្នកកាន់តែមានអារម្មណ៍តានតឹង ឬ បាត់បង់ឱកាសជាច្រើនដែលកើតមានចំពោះមុខ។
ម៉្លោះហើយ លោកអ្នកត្រូវពង្រឹងខ្លួនឯងឆ្លើយតបទៅនឹងឱកាស ឬ ការផ្លាស់ប្ដូរនានាដែលផុសចេញឡើងដោយនិយាយថា តើឱកាសនេះនឹងធ្វើឲ្យលោកអ្នកកាក់កបជាងមុនឬ យ៉ាងណា? បើចម្លើយថា “ទេ” លោកអ្នកគួរដើរចេញឲ្យឆ្ងាយពីវាឲ្យហើយទៅ ពោលការងារណាដែលមានប្រយោជន៍ ត្រូវយកមកអនុវត្ត រីឯការងារណាដែលគ្មានប្រយោជន៍កុំយកខ្លួនបៀតអី។
៥) រាប់អានបុគ្គលជោគជ័យឲ្យបានច្រើន
គន្លឹះ មួយទៀតដែលធ្វើឲ្យលោកអ្នកជោគជ័យហិរញ្ញវត្ថុកាន់តែច្រើន គឺនៅពេលដែលលោកអ្នកបានរាប់អានបុគ្គលជោគជ័យកាន់តែច្រើនដែរ ត្បិតអីបុគ្គលជោគជ័យមានគន្លឹះជាច្រើនដែលអាចជួយបង្ហាញផ្លូវ និងផ្តល់ជាពន្លឺដល់លោកអ្នកពីវិធីសាស្ត្រក្លាយជាអ្នកជោគជ័យនេះ ឯង។ លើសពីនេះទៅទៀត សម្ព័ន្ធភាពយ៉ាងស្អិតល្មួតរបស់លោកអ្នកជាមួយបុគ្គលទាំងនេះ នឹងផ្តល់ជាគំរូមួយធ្វើឲ្យលោកអ្នកមានការខិតខំប្រឹងប្រែង កាន់តែខ្លាំងឡើងលើគោលដៅដែលលោកអ្នកចង់ទៅទៀតផង។
៦) មានភាពជាអ្នកដឹកនាំ
កូនសោដ៏សំខាន់ដើម្បី ជោគជ័យនៅក្នុងការស្វែងរកប្រាក់ចំណូលរបស់លោកអ្នក នោះគឺការប្រើប្រាស់សមត្ថភាពរបស់លោកអ្នកលោតហក់ទៅចាប់យកឱកាស នានាមុនមនុស្សឯទៀត។ ហេតុដូច្នេះ លោកអ្នកត្រូវសម្លឹងមើលឲ្យបានឆ្ងាយ និង ដោយការយកចិត្តទុកដាក់បំផុតថា តើមានផ្លូវណាខ្លះធ្វើឲ្យលោកអ្នកជោគជ័យកាន់តែច្រើន? ម្យ៉ាងវិញទៀត លោកអ្នកត្រូវបើកចិត្តឲ្យទូលាយស្វែងរកច្រកផ្លូវនានាដែលធ្វើឲ្យ លោកអ្នកអាចនៅកៀកកើយទៅនឹងពិភពលោកដ៏រស់រវើកនេះដោយភាពច្នៃប្រឌិត ខ្ពស់។
លោកអ្នកមិនមែនជាមនុស្សម្នាក់ដែលអង្គុយចាំតែស្តាប់គេនោះឡើយ ពោលគឺត្រូវមានគោលជំហរខ្លួនឯង បដិសេធន៍ទស្សនៈមួយចំនួនដែលមិនសមហេតុផល និង មានទំនុកចិត្តខ្លួនឯង ហើយឈរនៅជ្រុងម្ខាងមួយពីមនុស្សឯទៀតទើបជាការប្រសើរ។
លោកអ្នកមិនមែនជាមនុស្សម្នាក់ដែលអង្គុយចាំតែស្តាប់គេនោះឡើយ ពោលគឺត្រូវមានគោលជំហរខ្លួនឯង បដិសេធន៍ទស្សនៈមួយចំនួនដែលមិនសមហេតុផល និង មានទំនុកចិត្តខ្លួនឯង ហើយឈរនៅជ្រុងម្ខាងមួយពីមនុស្សឯទៀតទើបជាការប្រសើរ។
៧) ស្វែងយល់ពីតម្លៃនៃពេលវេលា
ដូចអ្វីដែល បានរៀបរាប់ខាងដើម ពេលវេលាគឺជាមាសប្រាក់។ មានន័យថា បើលោកអ្នកប្រើប្រាស់ពេលវេលាឲ្យកាន់តែមានប្រសិទ្ធភាព លោកអ្នកនឹងទទួលបានលទ្ធផលកាន់តែល្អលើគោលដៅរបស់អ្នកទៅតាមនោះដែរ ។ សូមចាំថា ទោះបីជាអ្នករកប្រាក់ចំណូលតិច ឬ ច្រើន អ្នកមាន ឬ អ្នកក្រនោះទេ គឺមានពេលវេលា ២៤ ម៉ោងដូចគ្នា។
ប៉ុន្តែ អ្វីដែលសំខាន់គឺលោកអ្នកត្រូវផ្ដោតលើប្រភពថាមពលដែលធ្វើឲ្យ លោកអ្នកកាក់កបកាន់តែច្រើន និង ជៀសវាងការចំណាយពេលវេលាទាំងនេះទៅលើកិច្ចការដែលឥតប្រយោជន៍មួយ ចំនួនដែលនាំទៅរកការខាតបង់៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Lifehack & TheBNews
No comments:
Post a Comment