Tue, 12 May 2015 គាំ ច័ន្ទរស្មី
ឈុតមួយនៃទេវកថារឿងមហាភារៈតៈដែលដូនតាខ្មែរអ្នកកសាងព្រះ វិស្ណុលោក ឫមហាប្រាសាទអង្គរវត្ត តែងតែស្ងើចសរសើរឆ្លាក់ឡើងរំលឹកដល់អ្នកដឹកនាំខ្មែរគ្រប់ជំនាន់ នោះ គឺជាឈុតកូរសមុទ្រទឹកដោះដ៏ល្បីល្បាញ។
បើផ្នែកទៅតាមរឿងទេវកថាខ្មែរមានឥទ្ធិពលពីឥណ្ឌានេះ ការកូរសមុទ្រទឹកដោះគឺនិទានដល់ការធ្វើការរួមគ្នាដ៏កម្ររវាង ពពួកអសុរា (សភាវៈអាក្រក់) និងពពួកទេវៈ (សភាវៈល្អ) ពួកគេកូរសមុទ្រទឹកដោះ ដើម្បីស្វែងរកទឹកអម្រឹតដែលអាចធ្វើឲ្យនរណាម្នាក់ដែលបានផឹកវាមាន ជីវិតជាអមតៈ។ ប៉ុន្តែការសហការណ៍គ្នានេះមិនបានកើតឡើងដោយងាយ ងាយនោះទេ។ អសុរាគឺមានកម្លាំងខ្លាំងក្លាប្រហាក់ប្រហែលនឹងទេវៈ ពួកគេប្រយុទ្ធគ្នាអស់រាប់ពាន់ឆ្នាំដើម្បីដណ្តើមសិទ្ធិអំណាច គ្រប់គ្រងពិភពលោកទាំងមូល។ ការប្រយុទ្ធគ្នាបានបង្កជា អន្តរាយធ្ងន់ធ្ងរដល់ជីវីតលើផែនដីអស់ជាច្រើនឥតគណនា។ វិនាសកម្មនេះបានធ្វើឲ្យព្រះវិស្ណុព្រមលូកព្រះហស្តចូលដើម្បី បញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ។
បើផ្នែកតាមសាសនាហិណ្ឌូព្រះវិស្ណុទ្រង់អាច បញ្ចប់សង្គ្រាមរបស់ពួកគេទាំងពីរខាងបានគ្រប់ពេលដោយអំណាចរបស់ ព្រះអង្គជាអទិទេពបង្កើត ចក្រវាលទាំងមូល ប៉ុន្តែផ្ទុយទៅវិញដើម្បីរក្សាលំនឹងពិភពលោក ព្រះអង្គបែរជាយករឿងទឹកអម្រឹត ដែលកប់ក្នុងសមុទ្រទឹកដោះមកប្រាប់ពួកគេដើម្បីឲ្យពួកគេមើលឃើញ អំពើជាប្រយោជន៍ផុតពីសេចក្តីស្អប់ខ្ពើមគ្នារវាងគូរបដិបក្ស ទាំងពីរ។
ព្រះវិស្ណុបានប្រែក្លាយកម្លាំងគំរាមកំហែងដ៏ខ្លាំងក្លាពីរ ផ្ទុយគ្នាដែលអាចនាំសេចក្តីវិនាសគ្រប់ពេលវេលាដល់ពិភពលោកទាំង មូល មកផ្កួបគ្នាជាកម្លាំង ស្នូលរួមដើម្បីទាញយកទឹកអម្រឹតដ៏មានអនុភាពវិញ។ សម្បជញ្ញៈនេះ គឺជាប្រយោជន៍ដ៏មហា សាលស្រោចស្រង់ពិភពលោកឲ្យទទួលបានភាពស្រស់បំព្រងឡើងវិញ។
សេចក្តីអំនត់ និងបញ្ញាញាណរបស់ព្រះអង្គ បានធ្វើឲ្យទ្រង់អាចបញ្ចុះបញ្ចូលពួកអសុរាដ៏រ៉ឹងរុសមកធ្វើការ រួមគ្នាជាមួយពួកទេវៈដើម្បីកូរសមុទ្រទឹកដោះយកទឹកអម្រឹតដែលជា ប្រភព នៃ ថាមពលវិជ្ជមានអមតៈ។ មូលហេតុដ៏អស្ចារ្យមួយក្នុងរឿងនេះដែលសំអិតសំអាងព្រះអទិទេព ហិណ្ឌូអង្គនេះគឺជាការលះបង់ទាំងសំភារៈក្រៅកាយ និងព្រះកាយពលផ្ទាល់របស់ព្រះអង្គ ក្នុងការជួយជ្រោមជ្រែងដល់សភាវៈទាំងពីរឲ្យមានលទ្ធភាពធ្វើការងារ រួមគ្នាដើម្បីកូរសមុទ្រទឹកដោះដែលមានរយៈពេលដល់ទៅ ១ ពាន់ឆ្នាំ។
ពេលនោះព្រះអង្គបានប្រគល់ភ្នំមន្ទរៈ និងបែងប្រកាយរបស់ ព្រះអង្គផ្ទាល់ធ្វើជាអណ្តើតកុម៌បានជាកំណល់ដើម្បីកូរសមុទ្រទឹក ដោះ។ ថ្វីបើការកូរនេះធ្វើឲ្យខូច ខាតជីវិតខ្លះក្តីតែខណៈពេលកូរនោះពួកគេក៏សម្រេចបាននូវរតនៈវត្ថុ ជាច្រើន ផុសចេញមកជាបន្តបន្ទាប់បំរើដល់ប្រយោជន៍ក្នុងការរក្សាលំនឹងលោក ធាតុទាំងមូល។
ត្បិតតែរឿងនេះជារឿងទេវកថាក៏ពិតមែនតែវាហាក់ចង្អុលបង្ហាញពី គោលគំនិតការដឹកនាំដ៏ប៉ិនប្រសព្វសម្រាប់សង្គមមនុស្សដូចគ្នា។ ហើយវាមិនមែនជាការចៃដន្យទេដែលព្រះបាទជ័យវរ័ន្មទី ៧ ជាពុទ្ធសាសនិកជនដ៏មត់មាំមួយអង្គកសាងរូបសំណាក់ធំៗស្តីពីការ កូរសមុទ្រទឹកដោះរបស់សាសនាហិណ្ឌូនៅគ្រប់ច្រកចូលទៅកាន់ទីក្រុង អង្គរធំរបស់ទ្រង់។ ព្រះអង្គបានធ្វើឲ្យគោលគំនិតរបស់ទេវៈកថានេះ ត្រដាងចេញមកក្រៅរបងមហាប្រាសាទរបស់អទិទេព ប្រាប់មកកាន់មនុស្សលោក ដោយផ្ទាល់ហាក់ដើម្បីក្រើនរំលឹកដល់បណ្តាប្រជានុរាស្ត្ររបស់ទ្រង់ អំពីភាពចាំបាច់នៃការរួបរួមគ្នាក្នុងសង្គមជាធ្លុងមួយជ្រោង នយោបាយជាតិឡើងដើម្បីធានាដល់ការរីកចម្រើនរឹងមាំឥតឈប់ឈរក្នុង សេដ្ឋកិច្ចជាតិ។ ដូចពាក្យបុរាណខ្មែរលើកឡើងថា «សាមគ្គីខ្មែររស់ បែកបាក់ សាមគ្គីខ្មែរស្លាប់»។
ជាអនិច្ចំនៅពេលចក្រភពខ្មែរបានដួលរលំទៅនៅដើមសតវត្សទី ១៥ នៃគ.ស។ បន្តិចម្តងៗ ព្រះមហាក្សត្រខ្មែរសម័យក្រោយអង្គរបានបំភ្លេចចោលក្រុងអឆ្ឆរិយរបស់ ខ្លួន។ ជាការពិតរឿងកូរសមុទ្រទឹកដោះដើម្បីទទួលបានទឹកអម្រឹតដែលធ្លាប់ ត្រូវបានតម្កើងឡើង ក៏រុងរោចន៍ទៅតាមទេស កាល ហើយការហែកហួរគ្នាក៏កាន់តែមានឥទ្ធិពលមិនអាចគ្រប់គ្រងបាន ប្រៀបដូចទៅនឹងការប្រយុទ្ធគ្នារវាងពួកអសុរៈ និងទេវៈនេះដែរ។
ការតស៊ូប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាដើម្បីដណ្តើមអំណាចរវាង ខ្មែរ និងខ្មែរមិនយូរដល់រាប់ពាន់ឆ្នាំតែរយៈពេលប្រមាណជិត ៥០០ ឆ្នាំមកនេះ មិនបានបង្រៀនខ្មែរឲ្យចេះស្រលាញ់រាប់អានគ្នា ការពារគ្នាជាធ្លុងមួយដើម្បី រិះរករូបមន្តរស់ឲ្យផុតពីឳនភាពនេះទេ ផ្ទុយទៅវិញថ្នាក់ដឹកនាំកម្ពុជាសម័យទំនើប នៅជឿពាក្យអុចអាលពីបរទេស អោបក្រសោបអំណាច បណ្តោយឲ្យបរទេស មានឥទ្ធិពលក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន រហូតធ្វើឲ្យជនជាតិខ្មែរវង្វេងកាប់សម្លាប់គ្នាឯងមិនរើសមុខ សូម្បីតែសាច់ញាត្តិខ្លួនបង្កើតស៊ឹងដាច់ពូជខ្មែរផុតពីប្រឹថពី។
បើយើងក្រឡេកមកចាប់អារម្មណ៍ឡើងវិញក្នុងប្រវត្តិសាស្ត្ររបស់យើង ចាប់តាំងពីសតវត្ស ទី១មក ខ្មែរយើងចំណាយរយៈពេលប្រមាណជា ១ ១០០ ឆ្នាំ ដើម្បីវិវឌ្ឍន៍ខ្លួនឡើងឲ្យដល់ចំណុចកំពូល ។ ហើយរយៈពេលប្រមាណជាង ៨០០ឆ្នាំក្រោយមកទៀតធ្លាក់មកដល់ចំណុចសូន្យឈឹងល្បី ល្បាញ ថាជារបបប្រល័យពូជសាស្ត្រដ៏អាក្រក់បំផុតគ្មានពីរក្នុង ប្រវត្តិសាស្ត្រពិភពលោក។ តែកង់ប្រវត្តិសាស្ត្រកម្ពុជាមិនទាន់បានឈប់នៅឡើយទេ ដរាបណាលេខ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ នៅតែតម្កល់នៅអង្គការសហប្រជាជាតិ ការតស៊ូ របស់ខ្មែរគឺមិនងាយចប់ឡើយ ។
សំនួរនៅត្រង់ថា៖ តើខ្មែរនឹងយករឿងកូរសមុទ្រទឹកដោះមកស្វែងយល់ និងអនុវត្តន៍ដូចពីអតីតកាលដែរទេ? ខណៈនៅប្រទេសថៃគ្រប់ច្រកទ្វាចូលទៅកាន់ ក្រុងទេព (ក្រុងបាងកក) ឯអាកាសយាន្តដ្ឋានសុវណ្ណភូមិ «ឈុតកូរសមុទ្រទឹកដោះ» បានផុសត្រដែតឡើងគួរឲ្យស្ងប់ស្ងែងក្រៃលែងរួចទៅហើយ។
ដោយឡែក បើយើងពិនិត្យឲ្យបានម៉ត់ចត់បន្តិចក្នុងប្រវត្តិសាស្រ្តកម្ពុជាពី អតីតកាល យើង នឹងរកឃើញប្រាជ្ញាញាណពិតមួយ។ បទពិសោធន៍ដែលយើងគួរកត់សំគាល់នាំឲ្យជាតិសាសន៍យើងទទួលបានជោគ ជ័យដ៏មហស្ចារ្យនោះគឺជារបត់មួយដែល ព្រះបាទជ័យវរ្ម័នទី២ បានក្តាប់ណែនក្នុងព្រះហស្តរបស់ទ្រង់។
ព្រះអង្គមិនបានសោយសុខបន្ទាប់ពីជោគជ័យ រំដោះចេនឡាទឹកលិចពីពួកជ្វាឈ្លានពាន ហើយបង្រួបបង្រួមនគរខ្មែរដ៏បែកបាក់ទាំងពីរ (ចេនឡាទឹកលិច និងចេនឡាដីគោក) មករួមរស់ជាមួយគ្នានោះទេ។ ជោគជ័យពិតប្រាកដរបស់ទ្រង់គឺជារូបមន្ត «ស្តេចចក្រវាល» ដែលទ្រង់ប្រតិស្ឋានច្បាស់ឡើងនៅ ឆ្នាំ ៨០២ នៃគ.ស។ រូបមន្តនេះបានធ្វើឲ្យតេជៈរបស់ព្រះអង្គប្រាកដខ្ពស់ផុតឡើងពី ឥទ្ធិពលត្រឹមជា មនុស្សាមកជាអទិទេពដ៏មានឫទ្ធានុភាព ហើយជាស្តេចលើអស់ស្តេច នេះសបញ្ជាក់ដល់បណ្តាមេដឹកនាំតាមតំបន់នានា ដែលធ្លាប់បែកខ្ញែកឲ្យចុះចូលក្រោមបារមីព្រះអង្គតែមួយ ហើយទទួលស្គាល់ទ្រង់ជា ស្តេចចក្រវាល បង្កកបានជាគ្រិះគំរូដ៏រ៉ឹងម៉ាំដល់ព្រះរាជាក្រោយៗមកទៀតក្នុងការ កសាងព្រះទេវណាចក្រឲ្យក្លាយជាមហាអាណាចក្រដ៏ខ្លាំងពូកែតែមួយ គ្រប់គ្រងអាស៊ីប៉ែកអាគ្នេហ៍ទាំងមូលក្នុងរវាងតែ ៣០០ ឆ្នាំក្រោយមកទៀតប៉ុណ្ណោះ។
ចុះតើវាយឺតពេលទេ នៅពេលខ្មែរបច្ចុប្បន្នតម្កល់រូបមន្ត «វប្បធម៌សន្ទនា» ដែលអ្នកនយោ បាយបច្ចុប្បន្នកំពុងមានមោទនៈភាពជ្រោងឡើងទល់នឹងភាពសង្ស័យ រិះគន់ឥតសំចៃមាត់ ដោយសារតែបទពិសោធន៍នៃល្បែងនយោបាយកន្លងមក? តើអ្នកនយោបាយខ្មែរបច្ចុប្បន្នប្រាកដទេថា៖ ខ្លួនគឺរួចរាល់ក្នុងការផ្លាស់ប្តូរកម្ពុជាដ៏ផុយស្រួយ ដោយសងមកពលរដ្ឋខ្លួនវិញនៅភាព រុងរឿងដែលពួកគេធ្លាប់មានយូរអង្វែងកាលពី ៧០០ ឆ្នាំមុននេះ? តើអ្នកដឹកនាំខ្មែរពិតជាត្រៀម ខ្លូនរួចជាស្រេចមែនឫក្នុងការតម្កល់ «វប្បធម៌សន្ទនា» ឲ្យខ្ពស់កប់ពពកកក់ជាគ្រិះគំរូដល់អ្នក ដឹកនាំខ្មែរជំនាន់ក្រោយដើម្បីងាយស្រួលក្នុងការកសាងប្រទេសជាតិ ឲ្យជឿនលឿនទៅមុខប្រដូចបានទៅនឹងឋានសួគ៌ភ្ជាប់នឹងលោកកិយ៍តាំង កម្ពុជានៅដល់ ៥០០០ ឆ្នាំនៃ ព.ស តទៅអនាគតដូចមហិច្ចតារបស់ដូនតាដ៏មានឥទ្ធិពលរបស់យើង ឫក៏ «វប្បធម៌សន្ទនា» មានតម្លៃត្រឹមជាល្បែង នយោបាយដើម្បីការឈ្នះមួយពេលៗរៀងៗខ្លួន? ឫក៏ការបាក់ស្បាតបន្សល់ពីសម័យអាណានិគមនិយមបរទេសធ្វើឲ្យថ្នាក់ ដឹកនាំខ្មែរបោះបង់ចោលមហិច្ចតាដូនតា ហើយបណ្តោយឲ្យ ឳកាសមាសសម្រាប់កម្ពុជានេះរលាយទៅតាមពេលវេលាឫ?
កូនចៅជំនាន់ក្រោយអាចនឹងមានការស្ទាក់ស្ទើរក្នុងការស្តីបន្ទោស ដល់ថ្នាក់ដឹកនាំខ្មែរ បច្ចុប្បន្នចំពោះអ្វីដែលបានបាត់បង់រួចទៅហើយ តែដរាបណាដែលអ្នកដឹកនាំខ្មែរអាចសម្រេចក្តីសុបិនរបស់កម្ពុជាបាន ដោយធ្វើឲ្យមន្ត្រីក្រោមឪវាទរបស់ខ្លួនសព្វថ្ងៃតទៅអនាគតជឿថា «វប្បធម៌សន្ទនា» គឺជាពិតជាទឹកអម្រឹតអាចព្យាបាលរបួសកម្ពុជានៃយើងឲ្យបានជាសះ ស្បើយ ដោយកម្ពុជាខ្លួនឯងមិនចាំបរទេសមកបង្គាប់បញ្ជាទៀតនោះ។ ហើយប្រាកដណាស់វាក៏នឹងអាចជាមោទនភាពសម្រាប់ខ្មែរគ្រប់ៗរូបក្នុង សម័យកាលនេះ ក្នុងការរួមគ្នាកសាងប្រវត្តិសាស្ត្រដ៏ អស្ចារ្យមួយសម្រាប់បច្ចុប្បន្ន និងអនាគតយ៉ាងខ្លីខាងមុខដែលនឹងត្រូវ បានគេយកទៅនិទានតៗគ្នាតទៅរាប់ពាន់ឆ្នាំទៅមុខទៀត។ ហើយប្រាកដណាស់នេះជាការវិវត្តន៍ មិនមែនជាបដិវត្តន៍ទេ៕

ប្រភព៖ Phnom Penh Post
No comments:
Post a Comment