ស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ក្រោមស្បៃអន្ធកាលគ្របដណ្តប់ពេញ អាកាសា រុក្ខជាតិ មនុស្ស សត្វ អ្វីៗហាក់នៅនឹងថ្កល់ មានតែវាយោដែល កំពុងធ្វើដំណើរសន្សឹមៗផាយផាត់ប៉ះស្លឹកឈើឲ្យមាន វិញ្ញាណកំរើក បន្តិចម្តងៗបងើ្កតជាសមេ្លងលាន់រណ្តំក្នុងព្រឹក្សា។ ពេលវេលាមានតម្លៃដូច ត្បូងពេជ្រ តែពុំអាចកាត់ថ្លៃបាន បានឆក់រូបខ្ញុំទៅដល់វាលស្មៅដ៏ស្រស់ត្រកាល ក្រោមពនឺ្លព្រិចៗនៃហ្វូងតារា ទាំងឡាយលើនភាល័យ។ ខ្ញុំដឹងនូវអ្វី ដែលខ្ញុំកំពុងស្រមើស្រម័យពេលនេះ ហើយថែមទាំងដឹងទៀត ថាវាមានន័យ...... មានន័យធំធេងណាស់សម្រាប់រូបខ្ញុំ ទោះបីវាឈឺចាប់ព្រោះកី្ត ស្រលាញ់ក៏ដោយ។
ខ្ញុំបានយករូបកាយពោរពេញដោយក្តីកង្វល់មួយនេះ ដាក់លើ កម្រាលព្រំធម្មជាតិ ដើម្បីស្រូបយកនូវ ភាពកក់ក្តៅដែលមនុស្សគ្រប់រូបពិបាកនឹងថ្លែង។ បេះដូងប្រកបដោយកី្តស្រលាញ់ វង្សភក្រ័្តព្រះចន្រ្ទ ផូរផង់ ប្រកបដោយក្តីស្មោះត្រង់ និងស្នាមញញឹមប្រកបដោយកី្តសង្ឃឹមនៃហ្វូងតារា ធ្វើឲ្យចិត្តខ្ញុំមិន អាចបំភេ្លចនូវអ្វីៗ ដែលយើងធ្លាប់មានរូមគ្នានោះឡើយ។
តំណក់ទឹកមួយតំណក់បានរមៀលស្រក់ ពីកែវនេត្រាដ៏ខ្មៅ រលើបរលោងដូចនិលពេជ្រ នៅពេលដែល ខ្ញុំគិតដល់រូបអ្នក។ ហេតុអ្វីបានជាយើងត្រូវបែក? ហេតុអ្វីបានជានៅត្រឹមតែស្រមោលនៅពេលដែលអ្នក ចាកចេញទៅ? ហេតុអ្វីបេះដូងខ្ញុំត្រូវឈឺចាប់នៅពេលបាត់បង់រូបអ្នក? ពិតជាគ្មានអ្វីដែលអាចបំពេញ នឹងជំនួសនូវកី្តឈឺចាប់នេះទេ ទោះបីជាទឹកភ្នែករបស់ខ្ញុំដែលហូរចុះមករាប់លានតំណក់ ក៏អ្វីៗមិនអាច កែប្រែ ឬ សង្រ្គោះរូបខ្ញុំបានដែរ។
បេះដូងដ៏ស្មោះត្រង់របស់ខ្ញុំ សម្រាប់ជីវិតដែលខ្ញុំសើច ពិភពលោកនឹងសើចជាមួយខ្ញុំ តែនៅពេលដែល ខ្ញុំយំ នោះខ្ញុំនឹងយំតែម្នាក់ឯង។ បេះដូងដែលពោរពេញដោយសេចកី្តត្រូវការ ជំនឿចិត្ត ពាក្យពេចន៍ដ៏មានន័យដែលប្រកបដោយការលើកទឹកចិត្តដ៏ច្រើនឥតគណនា សុភមង្គល ការងារ និងគ្រួសារ រួមទាំង សន្តិភាពផ្លូវចិត្តដែលនឹងត្រូវបានចែករំលែក តែងតែមានភាពយកចិត្តទុកដាក់ថែរក្សា និងការផ្តល់ ឪកាសឲ្យខ្លួនឯង អ្វីៗទាំងអស់នេះហើយ ជាប្រភពនៃភាពរីករាយ ដ៏ស្មោះត្រង់សម្រាប់ថ្ងៃស្អែកទាំង ឡាយរបស់ខ្ញុំ ហើយខ្ញុំតែងតែស្រលាញ់ តែងតែត្រូវការ និងតែងតែឲ្យតម្លៃមិនអាចកាត់ថ្លែបាន។
អំណោយនៃកី្តសង្ឃឹមដោយតែងតែនៅក្បែរខ្ញុំរាល់ពេលណា ដែលខ្ញុំត្រូវការមិត្ត និងជំរុញឲ្យខ្ញុំដើរនៅ ក្នុងទិសដៅមួយដ៏ត្រឹមត្រូវ ប៉ុនែ្តពិភពលោកនេះមិនដែលប្រណីដល់នរណាម្នាក់ឡើយ ធ្វើឲ្យជីវិតកក់ ក្តៅមានន័យពិតជាដំណើរផ្សងព្រេងមួយក៏គួរឲ្យជក់ចិត្ត នៅពេលដែល បេះដូងរែងរងា។
នៅរាត្រីមួយនោះ ផៃ្ទមេឃគ្រប់ដណ្តប់ដោយពពកខ្មៅងងឹត សម្លេងលាន់គ្រឹមៗ ពន្លឺភឺ្លផេ្លចៗនៅឯឰដ៏ វេហា។ តំណក់ទឹកមួយតំណក់ៗ បានស្រក់ចុះមកកាន់តែច្រើនឡើងៗ ប៉ះទង្គិចនឹងសង្ក័សី ស្លឹកឈើ រួមគ្នា បង្កើតជាសម្លេងលាន់ទ្រហឹងក្នុងសោតវិញ្ញាណនៃខ្ញុំដែលកំពុងលង់លក់ ក្នុងដំណេកមួយយ៉ាង ចំឡែកអស្ចារ្យ ប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំង ឲ្យឃើញនូវផ្ទៃមុខនៃខ្ញុំជោគជាំដោយតំណក់ទឹក ភែ្នករលីងរលោង។ តំណក់ទឹកភែ្នកដែលហូរ ហូរមិនចេះឈប់ដោយ ជំនឿចិត្ត ភាពស្មោះត្រង់ ភាពកក់ ក្តៅ ស្នាមញញឹម សំណើច សន្តិភាពផ្លូវចិត្ត មនោសញេ្ចតនាការងារ និងគ្រួរសារ និងគុណភាពជីវភាព អ្វីៗគ្រប់បែបយ៉ាងរសាត់ឆ្ងាយសែនឆ្ងាយពីរូបខ្ញុំ ទោះបីជាខំដេញតាមចាប់យ៉ាងណាក៏វាមិនអាចត្រលប់ មករកខ្ញុំវិញបានដែរ។ ជីវិតហាក់បីដូចជាគ្មានន័យអ្វីបន្តិចសោះសម្រាប់រូបខ្ញុំ តែខ្ញុំនៅតែធ្វើជាមនុស្សរឹង មាំក្នុងក្រសែភែ្នកអ្នកគ្រប់គ្នានៅជុំវិញខ្ញុំ ផ្ទុយទៅវិញខ្ញុំក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត បេះដូងដែល ប្រេះស្រាំ ទឹកចិត្តនៃភាពភ័យខ្លាចក្តីកណ្តោចកណ្តែង កើតឡើងនៅពេលដែលខ្ញុំនៅម្នាក់ឯងយ៉ាងឯកា កែវភ្នែកដ៏ខ្មៅរលោងតែងតែបង្ហូរទឹកភ្នែកជារឿយៗ។
ប្រសិនបើខ្ញុំគិត និងមានអារម្មណ៍អស់សង្ឃឹមយ៉ាងដូចនេះ នោះ ខ្ញុំពិតជាមានកំហុសឆ្គងដ៏ធំមួយ សម្រាប់ជីវិតដ៏ស្រស់ស្អាត ដែលខ្ញុំមើលមិនឃើញនាពេលនេះ ។ យ៉ាងណាមិញ ប្រសិនបើខ្ញុំបើកចិត្ត បើកគំនិត និងទទួលយកនូវអ្វីៗទាំងឡាយដែលអវិជ្ជមាន និងកែតម្រូវផ្លូវដើរទាំងនេះ រួចដើរតាមសុបិន ដែលខ្ញុំមាន វាអាចនឹងមានការផ្លាស់ប្តូរដ៏មហិមានមួយទៅវិញ។
សុបិនមួយដែលជាផលវិជ្ជមានគួរតែឲ្យមានសេចក្តីរំពឹងទុក បន្ទាប់ពីទឹកភ្នែក និងស្នាមញញឹម សំណើច និងបេះដូងប្រេះស្រាំ អ្នកគឺជាផ្នែកមួយនៃជីវិតនៃខ្ញុំ។
ខ្ញុំពិតជាមិនអាចស្រម័យបានថា តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីឲ្យខ្ញុំអាចរស់នៅបានត្រឹមសូម្បីតែមួយថ្ងៃ ដោយមិនបានឮនូវសម្លេង ឬបានឃើញត្រឹមតែស្នាមញញឹមរបស់អ្នកនោះទេ។ សេចកី្តនឹករឮកដល់អ្នក ដ៏លើសលប់រកអ្វីមកថ្លែងមិនបាន ខ្ញុំពិតជាទន្ទឹងរង់ចាំនូវវេលាដែលយើង នឹងអាចដើរលេងជាមួយគ្នា ជាថ្មីម្តងទៀត ហើយប្រាកដណាស់ គ្មានថ្ងៃណាមួយដែលខ្ញុំចង់រស់នៅដោយមិនមានរូបអ្នកនោះទេ។
ខ្ញុំបួងសួងដល់វត្ថុសក្ក័សិទ្ធទាំងឡាយ សូមឲ្យកី្តសុបិនខ្មៅងងឹតនិងទុក្ខកង្វល់ទាំងឡាយរសាត់ចេញទៅ ពីជីវិត និងដួងចិត្តនៃខ្ញុំនូវថ្ងៃនេះ ហើយផ្ញើនូវពន្លឺនៃក្តីសង្ឃឹមដ៏តូចនេះ រះបំភឺ្លនូវខែ្សជីវិតនៃខ្ញុំពោរពេញ ដោយស្នាមញញឹម និងសេចកី្តសង្ឃឹមធ្វើឲ្យថ្ងៃនេះមានភាពផូរផង់។ ទន្ទឹម នឹងនេះដែរក៏សូមឲ្យការ ទន្ទឹងរង់ចាំដ៏យូរសែនយូរ កន្លងផុតទៅ និងបំពេញដោយស្នាមញញឹមប្រកបនូវសុភមង្គលនៃជីវិត។
Previous: In The Box In The Past!
Next: Secret Tears!
Never regret anything because at one time... it was exactly what you wanted.
QuOtAtioN

- eLLe
- Parenthetically, eLLe is my name. eLLe means Lady. It is not about the meaning, but style " e L L e ". I would say I extremely love Eyes, Nose, and Lips. Little " e " stand on the left and the right side as my eyes are staring at YOU or SOMEONE. Capital " L " in the middle as the nose smell the sweet roses. This proverb is truly meaningful. There are many different meanings... Here, Sympathize with other is look like it happy to stay with me than other stuff. And the last capital " L " is Lips. Lips of Love, one world one Life and one Love.
(^_^) Don't be down everything has there own way to get out. Time will pass by. Be confident!! Smile!! n Smile!!
2 comments:
have a wonderful week and a happy new year...
Thx Δημήτριος ο Ταξιδευτής! for ya comment! Happy new year! All the Best wishes to U!
Post a Comment