គ្រឿងផ្សំ៖
ជើងមាន់ ១គីឡូ
សៀងខ្មៅ កន្លះខាំ
មើមខ្ញីចិញ្រ្ចាំ ១ខាំ
ខ្ទឹមសចិញ្ច្រាំ ១ខាំ
ម្ទេសផ្អែម ៥ផ្លែ
ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
ស្ករត្នោត ២ស្លាបព្រាបាយ
ទឹកខ្យង ៥ស្លាបព្រាបាយ
ស្រាស កន្លះពែង
ប្រេងចៀន ១ដប
របៀបធ្វើ៖
១- ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ចំនួនមួយម៉ោង ហើយដាក់ស្ងោរ អោយផុយទន់ស្បែក ទើបស្រង់ចេញហើយសម្រស់ទឹកអោយស្ងួត។
២- ដាំប្រេងចៀនក្នុងខ្ទះ ដាំអោយក្តៅ ហើយបំពងជើងមាន់ អោយក្រឡោតពងស្បែក
ឡើងក្រហមស្អាត ទើបស្រង់ចេញដួសទុកអោយត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន
ដើម្បីកុំអោយខ្លាញ់ផ្ទុះ រលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្រូបឆ្នាំង
ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។
៣-
ក្នុងឆ្នាំងថ្មីមួយ សូមដាក់ស្ករត្នោត កូរអោយក្រហម ឡើងជ័រជើងអង្ក្រង រួចដាក់
ខ្ទឹមសចិញ្រ្ចាំ និង មើមខ្ញីចិញ្រ្ចាំ ចូល កូរអោយឈ្ងុយ ទើបចាក់ស្រាស ១វែក
ថែមទឹកខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀត កូរអោយសព្វ។
៤-
ចាក់ជើងមាន់បំពងចូល កូរអោយចូលជាតិ ហើយថែមទឹក ដាក់ខ អោយចូលជាតិ
រហូតផុយទន់ស្បែកជើងមាន់។ បើមិនទាន់ផុយ សូមថែមទឹកទៀត រំងាស់ទាល់តែផុយ
រួចភ្លក្សថែមថយគ្រឿង តាមចំណូលចិត្តត្រូវការ។
៥- នៅពេលដួសបរិភោគក្តៅ
សូមរោយម្តេសផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខត្រជាក់ សូមដួសដាក់ចាន
ចំហុយជាមួយម្ទេសផ្អែម និងស្លឹកខ្ទឹម នោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕
No comments:
Post a Comment