គ្រប់គ្នាលើពិភពលោកនេះសុទ្ធតែចង់បានសក់ពេញៗក្បាល
ដែលមើលទៅភ្លឺរលើបរលោង និងមានសុខភាពល្អ។
ហេតុដូច្នេះបានជាមនុស្សនាំគ្នាស្វះស្វែងរកគ្រប់វិធីដើម្បីព្យាបាល
ក្បាលទំពែក និងជ្រុះសក់។
ខាងក្រោមនេះគឺជារូបមន្តមួយណែនាំពីអ្នកជំនាញដែលអាចជួយឱ្យសក់របស់
អ្នកដុះយ៉ាងឆាប់រហ័ស។
ជាធម្មតាមនុស្សយើងជ្រុះសក់ ៥០
ទៅ ១០០ សរសៃរៀងរាល់ថ្ងៃ
ដែលយើងមិនអាចកត់សម្គាល់ដោយភ្នែកទទេរបានឡើយ។
ប៉ុន្តែនៅពេលយើងឃើញក្បាលរាងទូលាយជាងមុន
ទើបយើងចាប់ផ្តើមបារម្ភ។
* រូបមន្តសម្រាប់បណ្តុះសក់ឡើងវិញ
- ចេកណាំវ៉ាមួយកំណាត់
- ស៊ុតលឿង ១ គ្រាប់ (មាន់ទា)
- ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ
- ស្រាបៀរ ០,២០ លីត្រ (ស្របៀរអ្វីក៏បាន)
ដាក់គ្រឿងផ្សំទាំងអស់ចូលម៉ាស៊ីនក្រឡុកជាការស្រេច។
* របៀបប្រើ
ពេលក្រឡុកបានគ្រឿងផ្សំមួយហើយ ត្រូវយកវាលាបពីលើសក់
និងស្បែកក្បាលដែលទូលាយគ្មានសក់។
បន្ទាប់មកយកថង់ប្លាសិ្ទកគ្របពីលើឱ្យជិត
ដើម្បីធានាកម្តៅលើស្បែកក្បាល
និងដើម្បីស្រូបជាតិគ្រឿងផ្សំចូលស្បែកក្បាល។
បន្ទាប់មកទុកបែបនេះរយៈពេល ១ ឬ ២ ម៉ោង។
រួចហើយលាងសម្អាតជាមួយសាប៊ូកក់សក់ធម្មតា។
ធ្វើបែបនេះយ៉ាងតិចម្តងក្នុងមួយសប្តាហ៍ លោកអ្នកនឹងឃើញប្រសិទ្ធភាព
ប៉ុន្តែទាល់តែលោកអ្នកអនុវត្តត្រូវតាមគ្រឿងផ្សំ មិនអាចលើស
ឬខ្វះនោះឡើយ៕
No comments:
Post a Comment