Friday, March 25, 2016

ស៊ុបជីឆាយ‬

គ្រឿងផ្សំ
សាច់ជ្រូក ៥០ក្រាម
គ្រឿងក្នុងជ្រូក ៥០ក្រាម
ប្រហិតត្រី ១/២កញ្ចប់
សសៃកែង ២ដុំ
បង្គា ១០ក្រាម
មឹក ១០ក្រាម
ហេបីយីហ៊ឺ ១០ក្រាម
ផ្សិតចំបើង ៣០ក្រាម
តៅហ៊ូ ១/២ដើម
ការ៉ុត ១/៣ដើម
ផ្កាគូឆាយ ២០ក្រាម
ជីឆាយ ១/២ដុំ
គល់ខ្ទឺម ២ដើម
ជីគីនឆាយ ១/២ដុំ
ខ្ទឹមលីង ១/២ស្លាបព្រាកាហ្វេ

គ្រឿងផ្សំរសជាតិ៖
ទឹកត្រី ១ស្លាបព្រាបាយ
អំបិល ១/២ស្លាបព្រាកាហ្វេ
ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
ទឹកស៊ុប ២វែកកន្លះ
វិធីធ្វើ៖
យកសាច់ជ្រូកចិញ្ចាំឲ្យម៉ត់ គ្រឿងក្នុងជ្រូកឆូតហាន់បន្ទះស្តើងៗ រួចហើយត្រាំទឹក២នាទី ដើម្បីកុំឲ្យមានក្លិនសសៃកែង ធ្វើឲ្យផុយកាត់បញ្ឆិតៗ បង្គាបកសំបកពុះយកសរសៃខ្នងចេញ មឹកបកស្បែកលាងទឹក ឆូតជាក្រឡាចក្រត្រង ហាន់បន្ទះ២ធ្នាប់ដៃ។ យកផ្សិតពុះជាពីរ តៅហ៊ូពុះជាដុំល្មមៗ ការ៉ុតចិតជាបន្ទះស្តើងៗ ផ្កាគូឆាយ គល់ខ្ទឹម ជីគីនឆាយ កាត់កង់ៗប្រវែង ១ថ្នាំងដៃ។ បន្ទាប់មកយកផ្សិត ការ៉ុតស្រុះទឹកក្តៅឲ្យស្រពាប់បន្តិចទុកមួយអន្លើ។
យកឆ្នាំងភ្លើង រឺចានគោមរាបផ្កាគូឆាយ តៅហ៊ូពីក្រោមបន្ទាប់រៀប គ្រឿងក្នុងជ្រូក ហេបីយីហ៊ឺ គ្រឿងសមុទ្រ ប្រហិតត្រី ការ៉ុត សរសៃកែង ទើបចាក់ទឹកស៊ុប បង់គ្រឿងចូល ទឹកត្រី អំបិល ម្សៅស៊ុបមាន់ដាក់ភ្លើងឲ្យពុះ បង់គល់ខ្ទឹម ជីវ៉ាន់ស៊ុយ និងខ្ទឹមលីងជាការស្រេច។

No comments:

Post a Comment