គ្រឿងផ្សំ៖
សាច់ទា ៣០០ក្រាម
ប្រហុក ២សាច់ត្រី
គល់ស្លឹកគ្រៃហាន់ ១កូនចាន
រំដេង ១ដុំ
ក្រូចសើច ១ផ្លែ
ខ្ទឹមស ៣កំពឹស
ម្ទេសហាវៃ ១/២ផ្លែ
ខ្ទឹមបារាំង ១/២ផ្លែ
ម្ទេសក្រហម ១ផ្លែ
ជីម្រះព្រៅ ១ដើម
ស្លឹកខ្ទឹម ១/២ចានចង្កឹះស
ស្លឹកកន្ទ្រាប ១ដើម
ស្លឹកក្រូចសើច ២សន្លឹក
គ្រឿងផ្សំរសជាតិ៖
ទឹកត្រី ១ស្លាបព្រាបាយ
ស្ករស ១ស្លាបព្រាបាយ
អំបិល ១/២ស្លាបព្រាកាហ្វេ
ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
ប្រេងឆា ១ស្លាបព្រាបាយ
វិធីធ្វើ៖
សាច់ទា (យកលាយខ្លាញ់) ហាន់បន្ទះស្តើងៗ។ យកត្បាល់បុក គ្រឿងឲ្យម៉ត់ទុកមួយអន្លើ។ ម្ទេសហាវ៉ៃ ខ្ទឹមបារាំង ម្ទេសក្រហម ហាន់ដុំល្មមបញ្ឆិតៗ ជីម្រះព្រៅបេះលាងទឹកឲ្យស្អាត។
យកឆ្នាំងសម្លដាក់ខ្លាញ់ឲ្យក្តៅ បំពងខ្ទឹមឲ្យឈ្ងុយ ចាក់ប្រហុក និង
គ្រឿងចូលកូរឲ្យឈ្ងុយ រួចចាក់សាច់ទាចូលឆាត្រលប់ចុះត្រលប់
ឡើងដាក់ទឹកបន្តិចទើបបង់គ្រឿងចូលដូចជាៈ ទឹកត្រី ស្ករស អំបិល ម្សៅស៊ុបមាន់
រំងាស់ឲ្យចូលជាតិបន្តិចទើបបង់បន្លែចូល រំងាស់បន្ត រហូតដល់ទន់
បន្លែទើបបង់ស្លឹកខ្ទឹម (ចិញ្ច្រាំឲ្យម៉ត់)ចូល បន្ថែមទឹក
ឲ្យល្មមទុកឲ្យពុះទើបដាក់បង់ ស្លឹកកន្ទ្រាប និង ជីម្រះព្រៅជាការ ស្រេច។
No comments:
Post a Comment