- ជើងជ្រូក ១គីឡូ កាត់ជាដុំៗ
- ទឹកត្រី ១-២ស្លាបព្រាបាយ
- ដុំស៊ុបខ្នរ ១ដុំ
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ការ៉ុត ២មើល កាត់ដុំៗ
- លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ)
- គ្រឿងខាងក្រៅ សណ្តែកបណ្តុះ, ខ្ទឹមបំពង, ក្រូចឆ្មា, ជីរណា, សាឡាដ
- ប្រហិត, ឈាមជ្រូក, ម្ទេស ដាក់ ឬមិនដាក់តាមការចូលចិត្ត
+ វិធីធ្វើ៖
១. ដំបូងយកឆ្នាំងដាក់ទឹកដាំឲ្យពុះ បន្ទាប់ពីពុះខ្លាំងហើយដាក់ជើងជ្រូកចូលទុកឲ្យពុះម្តងទៀត(ដងពពុះអណ្តែតមកលើចេញ)។
២. យកទឹកត្រី, អំបិល, ស្ករស និងដុំស៊ុបខ្នរដាក់ចូលកូរវាបន្តិច រំងាស់រហូតទាល់តែជើងជ្រូកផុយ។
៣. បន្ទាប់ពីជើងជ្រូកផុយហើយដាក់ប្រហិត និងការរ៉ុតចូលគ្របវាទុកប្រហែលជា ១០នាទីល្មមការ៉ុតផុយដែរ អាចយកមកផ្សំជាមួយគ្រឿងខាងក្រៅញាំបានហើយ។
៤. យកចានមកផ្សំគ្រឿងដំដូង ដាក់សាឡាដ, សណ្តែកបណ្តុះ, បាញ់កាញ់ ឬលត, ឈាម, ទឹកស៊ុប (សាច់, ការ៉ុត, ប្រហិត), ជី និងខ្ទឹមបំពង ជាការស្រេច៕

No comments:
Post a Comment