QuOtAtioN

My photo
Parenthetically, eLLe is my name. eLLe means Lady. It is not about the meaning, but style " e L L e ". I would say I extremely love Eyes, Nose, and Lips. Little " e " stand on the left and the right side as my eyes are staring at YOU or SOMEONE. Capital " L " in the middle as the nose smell the sweet roses. This proverb is truly meaningful. There are many different meanings... Here, Sympathize with other is look like it happy to stay with me than other stuff. And the last capital " L " is Lips. Lips of Love, one world one Life and one Love.

(^_^) Don't be down everything has there own way to get out. Time will pass by. Be confident!! Smile!! n Smile!!

Thursday, May 21, 2015

៧ចំនុចនេះ ដែលបុរសចង់បាន ពីមនុស្សស្រី ដែលខ្លួន ស្រឡាញ់ បំផុត

ជាការពិត មិនថាតែនារីៗនោះទេ សូម្បីតែបុរសក៏ចង់បាន នូវចំណុចមួយចំនួន ពីមនុស្សស្រី ដែលខ្លួនស្រឡាញ់ដែរ។ តើចំនុចដែលបុរសចង់បាន ពីនារីទាំងនោះ មានអ្វីខ្លះទៅ? សូមតាមដានអាន ទាំងអស់គ្នា៖
១) គម្លាត៖ មនុស្សប្រុសភាគច្រើន ចង់បាននូវត្រង់ចំនុចនេះ ព្រោះពួកគេ ក៏ចង់មានពេលវេលា សំរាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ ប្រសិនបើអ្នក មិនទុកគម្លាត សម្រាប់គាត់ខ្លះនោះទេ គាត់នឹងមានអារម្មណ៍ ធុញថប់។ មនុស្សប្រុស មិនសូវចូលចិត្ត មនុស្សស្រីដែល តាមស្អិតជាប់ខ្លួន ពេកនោះទេ។ ដូច្នេះគួរតែ ទុកគម្លាតឲ្យរូបគាត់ និងកុំបង្ខំឲ្យគាត់ ព្យាយាមផ្លាស់ប្តូរជីវិត របស់ខ្លួន។
២) ការសរសើរ៖ មិនត្រឹមតែ មនុស្សស្រីនោះទេ ដែលចូលចិត្តការសរសើរ សូម្បីតែបុរសក៏ចង់បាន ការសរសើរ ពីមនុស្សស្រីដែលខ្លួន ស្រឡាញ់ផងដែរ។ ប្រសិនបើអ្នក ប្រាប់គាត់ថា រូបគាត់ពិតជាឡូយ ក្នុងរឿងអ្វីមួយ ដែលគេបានធ្វើ នោះគាត់នឹងមានអារម្មណ៍ល្អ ហើយថែមទាំង សប្បាយចិត្ត ទៀតផង។ ចំពោះចំនុចនេះ (ការសរសើរ) ជាចំនុច ដ៏ស្មោះត្រង់មួយ ដែលមនុស្សប្រុស រំពឹងចង់បាន ពីមនុស្សស្រី។ ហើយប្រសិនបើ ថ្ងៃក្រោយ នៅពេលអ្នកជួប ហើយពោលពាក្យសរសើរ ទៅកាន់រូបគាត់ នោះស្នាមញញឹម នឹងលេចឡើង លើផ្ទៃមុខមិនខាន។
៣) ព្រមទទួលយក៖ ដូចអ្នកបាន ដឹងស្រាប់ហើយ គ្មានមនុស្សណា ដែលល្អគ្រប់ចំនុច និងល្អឥតខ្ចោះ នោះទេ។ មនុស្សគ្រប់រូប តែងមានកំហុស គ្មាន នរណាម្នាក់ ដែលថាត្រូវ គ្រប់រឿងនោះទេ។ ដូច្នេះអ្វីដែលមនុស្សប្រុស ចង់បានពីអ្នក គឺការព្រមទទួលយក នូវរឿងរ៉ាវខ្លះរបស់គាត់។ ប្រសិន បើអ្នក អាចធ្វើបែបនេះបាន គាត់នឹងមានអារម្មណ៍ ស្រណុកចិត្ត ហើយជីវិតអ្នក ជាមួយរូបគាត់ នឹងសប្បាយ រីករាយ ផងដែរ។
៤) ការទុកចិត្ត៖ មនុស្សស្រីភាគច្រើន មិនសូវមានទំនុកចិត្ត លើបុរស ជាគូស្នេហ៍នោះទេ។ ប៉ុន្តែ សម្រាប់បុរស គឺរូបគាត់ ចង់ឲ្យមិត្តស្រី ទុកចិត្ត លើខ្លួន ហើយប្រសិនបើមានរឿង សង្ស័យអ្វីមួយ គួរតែ ពិគ្រោះ និងសាកសួរគ្នា ប្រសើរជាង មិនទុកចិត្តគ្នា។
៥) កុំធ្វើពុត៖ ប្រសិនបើអ្នក ស្រឡាញ់រូបគាត់ កុំធ្វើពុតជាមួយ ក្តីស្នេហារបស់អ្នក ព្រោះថា មនុស្សប្រុស មិនចូលចិត្ត មនុស្សស្រី ដែលលាក់ពុត រឿងស្នេហា នោះទេ។ ប្រសិនបើអ្នក មានរឿងអ្វី គួរតែនិយាយ ទល់មុខ ជាមួយគាត់ ហើយបើអ្នក ចូលចិត្តនិយាយកុហក គាត់នឹងមានអារម្មណ៍ ឈឺចាប់ កាន់តែ ខ្លាំង។ ដូច្នេះ កុំព្យាយាមលាក់អារម្មណ៍ និងក្តីស្រឡាញ់របស់អ្នក ហើយបើចំនុចនេះ អ្នកអាច ធ្វើបាន ចំនងស្នេហា របស់អ្នក និងគាត់ នឹងរឹងមាំ។
៦) បង្ហាញក្តីស្រឡាញ់៖ តើអ្នកតែង បង្ហាញក្តីស្រលាញ់ ញឹកញាប់ដែរទេ? ចំពោះមនុស្សប្រុស តែងរំពឹង ចង់បានការសារភាព ដោយចេញពី ចិត្តស្មោះត្រង់ និងការបង្ហាញក្តីស្រឡាញ់។ អ្នកអាចបង្ហាញ ក្តីស្រឡាញ់ ក្នុងទម្រង់បែបណាក៏បាន ដើម្បីបង្ហាញ ពីការបារម្ភ និងយកចិត្តទុកដាក់ ហើយគាត់នឹង ពេញចិត្ត នឹងអារម្មណ៍បែបនេះ។
៧) ពេលវេលារបស់អ្នក៖ អ្នកគួរតែមាន ពេលវេលាខ្លះ ជាមួយនឹងរូបគាត់ ទោះបីជាអ្នក តែងតែរវល់ យ៉ាងណាក៏ដោយ។ អ្នកអាចចំណាយពេល ខ្លះទៅក្រៅ ជាមួយគាត់ ព្រោះថាពេលវេលារបស់អ្នក ដែលបានចំណាយ ជាមួយនឹងគាត់ ឬមនុស្សជាទីស្រលាញ់ នឹងធ្វើឲ្យគាត់ មានអារម្មណ៍ថា ពិតជា ពិសេស។ ចំពោះចំនុចនេះ មនុស្សប្រុស អាចនឹងមិនសូវជាប្រាប់អ្នក តាមត្រង់នោះទេ តែគាត់ ពិតជា ចង់ឲ្យអ្នក នៅជិតគាត់។
ទាំងនេះ ជាចំនុចមួយចំនួន ដែលមនុស្សប្រុស ចង់បាន ពីមនុស្សស្រីបំផុត៕
ប្រភព៖ website

No comments: