QuOtAtioN

My photo
Parenthetically, eLLe is my name. eLLe means Lady. It is not about the meaning, but style " e L L e ". I would say I extremely love Eyes, Nose, and Lips. Little " e " stand on the left and the right side as my eyes are staring at YOU or SOMEONE. Capital " L " in the middle as the nose smell the sweet roses. This proverb is truly meaningful. There are many different meanings... Here, Sympathize with other is look like it happy to stay with me than other stuff. And the last capital " L " is Lips. Lips of Love, one world one Life and one Love.

(^_^) Don't be down everything has there own way to get out. Time will pass by. Be confident!! Smile!! n Smile!!

Thursday, May 21, 2015

៦ឃ្លាដើម្បីកម្លាំងចិត្ត

បរាជ័យ ​ គឺ​ជា​បញ្ហា​ដែល​មនុស្ស​គ្រប់គ្នា​ជួបប្រទះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ មិនថា​ អ្នកនោះ​គឺជា​អ្នកមាន ឬ អ្នកក្រ​អ្វី​ឡើយ​ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ជាដាច់ខាត​គ្រាន់តែ​តិច​ហើយ​និង ច្រើន​ប៉ុណ្ណោះ​​។​ អ្នកខ្លះ​ ដោយសារតែ​ជួបប្រទះ​នឹង​ការ​បរាជ័យ​ច្រើន​ពេក​ ក៏​ធ្វើ​ឲ្យ​បាក់ទឹកចិត្ត​លែង​ចង់​ធ្វើ​អ្វី​តទៅ​ទៀត​។

​អារម្មណ៍​បែបនេះ​មនុស្ស​ណា​ក៏​ធ្លាប់​ជួបប្រទះ​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ គឺ​អ្នក​ដែល​ដួល​ហើយ​ចេះ​​ក្រោកឈរ​ដើរ​ទៅ​មុខ​ទៀត​នោះ​ ប្រាកដ​ជា​អាច​រក​ឃើញ​ផ្លូវ​ជោគជ័យ​មិនខាន​ ទោះបីជា​​ពេលខ្លះ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ក្តី ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឆាប់​បោះបង់​​នោះ គឺ​មាន​ន័យ​ថា ពួកគេ​បរាជ័យ​ជា​រៀង​រហូត​។

ប្រសិនបើ​អ្នក​ជួប​ការ​បរាជ័យ​ច្រើន​ដង​ពេក​ ហើយ​មាន​អារម្មណ៍​ថា​លែង​ចង់​ធ្វើអ្វី​ទៀត​នោះ​ សូម​អាន​សម្រង់​សម្ដី​ខាងក្រោម​នេះ ដើម្បី​មាន​កម្លាំង​ចិត្ត​បន្តដំណើរ​ទៅមុខ​ទៀត​៖

​១) «ភាព​ជោគជ័យ​ គឺ​ជា​លទ្ធភាព​​​ដែល​អាច​ឆ្លង​កាត់​ពី​ភាព​បរាជ័យ​មួយ​ទៅ​ភាព​បរាជ័យ​មួយ​ ទៀត​ ដោយ​មិន​បោះបង់​​ការ​តាំងចិត្ត​សម្រេច​គោលដៅ​»។ ​ ដោយ​លោក Winston Churchill អតីត​នាយករដ្ឋមន្ត្រី​របស់​អង់គ្លេស​។

២) ​«ដើម្បី​ជោគជ័យ ​អ្នក​ចាំបាច់​ត្រូវ​មាន​មហិច្ឆតា​ចង់​ជោគជ័យ​ ​​ធំជាង​ការ​​ខ្លាច​​​បរាជ័យ​»។​ ដោយ​ លោក​ Bill Cosby អ្នកនិពន្ធ​ជនជាតិ​អាមេរិក​។

៣) «វា​គ្មាន​អាថ៌កំបាំង​ណា​មួយ​ក្នុង​ការ​បង្កើត​​ជោគជ័យ​ឡើយ។ អ្វីៗ​​គឺ​សុទ្ធតែ​ជា​លទ្ធផល​នៃ​ការ​រៀបចំ​ ការ​ខិតខំ​ប្រឹងប្រែង និង ការ​រៀនសូត្រ​អំពី​ភាព​បរាជ័យ​ទាំងអស់​​»។ ដោយ ​លោក ​Colin Powell​ ណអតីត​ឧត្ដមសេនីយ៍​ផ្តាយ៤​របស់​អាមេរិក​។

៤) «សូម​កុំ​ភ័យ​ខ្លាច​ចំពោះ​ភាព​បរាជ័យ​។ វា​គ្មាន​បញ្ហា​នោះ​ទេ ពេល​​អ្នក​បរាជ័យ ​ព្រោះ​បើ​មិន​បរាជ័យ​ទេ អ្នក​ក៏​គ្មាន​ថ្ងៃ​រីកចម្រើន​ដែរ​»។ លោក H. Stanley Judd​ អ្នកនិពន្ធ​ជនជាតិ​អាមេរិក​។

៥) ​«​ការបោះបង់​ គឺជា​ផ្លូវ​ទៅ​កាន់​ភាព​បរាជ័យ​ដ៏​ពិតប្រាកដ​»។​ ដោយ​ លោក​ស្រី​ Gena Showalter ​អ្នកនិពន្ធ​របស់​អាមេរិក​។

៦) ​«​មានតែ​រឿង​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​សុបិន​របស់​អ្នក​មិនអាច​ក្លាយជា​ ការពិត​ ​គឺ​ ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​បរាជ័យ​»។ ​ លោក​ Paulo Coelho ​​អ្នក​និពន្ធ​ជនជាតិ​ប្រេស៊ីល​ដ៏​ល្បី​៕

No comments: