QuOtAtioN

My photo
Parenthetically, eLLe is my name. eLLe means Lady. It is not about the meaning, but style " e L L e ". I would say I extremely love Eyes, Nose, and Lips. Little " e " stand on the left and the right side as my eyes are staring at YOU or SOMEONE. Capital " L " in the middle as the nose smell the sweet roses. This proverb is truly meaningful. There are many different meanings... Here, Sympathize with other is look like it happy to stay with me than other stuff. And the last capital " L " is Lips. Lips of Love, one world one Life and one Love.

(^_^) Don't be down everything has there own way to get out. Time will pass by. Be confident!! Smile!! n Smile!!

Tuesday, March 29, 2016

របៀប ខជើងមាន់

គ្រឿងផ្សំ‬
ជើងមាន់ ១គីឡូ
សៀងខ្មៅ កន្លះខាំ
មើមខ្ញីចិញ្រ្ចាំ ១ខាំ
ខ្ទឹមសចិញ្ច្រាំ ១ខាំ
ម្ទេសផ្អែម ៥ផ្លែ
ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
ស្ករត្នោត ២ស្លាបព្រាបាយ
ទឹកខ្យង ៥ស្លាបព្រាបាយ
ស្រាស កន្លះពែង
ប្រេងចៀន ១ដប

របៀបធ្វើ‬
១- ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ចំនួនមួយម៉ោង ហើយដាក់ស្ងោរ អោយផុយទន់ស្បែក ទើបស្រង់ចេញហើយសម្រស់ទឹកអោយស្ងួត។
២- ដាំប្រេងចៀនក្នុងខ្ទះ ដាំអោយក្តៅ ហើយបំពងជើងមាន់ អោយក្រឡោតពងស្បែក ឡើងក្រហមស្អាត ទើបស្រង់ចេញដួសទុកអោយត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន ដើម្បីកុំអោយខ្លាញ់ផ្ទុះ រលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្រូបឆ្នាំង ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។
៣- ក្នុងឆ្នាំងថ្មីមួយ សូមដាក់ស្ករត្នោត កូរអោយក្រហម ឡើងជ័រជើងអង្ក្រង រួចដាក់ ខ្ទឹមសចិញ្រ្ចាំ និង មើមខ្ញីចិញ្រ្ចាំ ចូល កូរអោយឈ្ងុយ ទើបចាក់ស្រាស ១វែក ថែមទឹកខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀត កូរអោយសព្វ។
៤- ចាក់ជើងមាន់បំពងចូល កូរអោយចូលជាតិ ហើយថែមទឹក ដាក់ខ អោយចូលជាតិ រហូតផុយទន់ស្បែកជើងមាន់។ បើមិនទាន់ផុយ សូមថែមទឹកទៀត រំងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿង តាមចំណូលចិត្តត្រូវការ។
៥- នៅពេលដួសបរិភោគក្តៅ សូមរោយម្តេសផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខត្រជាក់ សូមដួសដាក់ចាន ចំហុយជាមួយម្ទេសផ្អែម និងស្លឹកខ្ទឹម នោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕

No comments: