មេរៀនជីវិត ១០ យ៉ាងរបស់ Rihannaប្រភព៖ ftw.usatoday.com
មនុស្សវ័យខ្ទង់ ៣០និងខ្ទង់
៤០នៅអាមេរិកមានការពិបាកក្នុងយល់ពីមូលហេតុដែល Rihanna
តារាចម្រៀងប៉ុបវ័យក្មេងមានឥទ្ធិពលខ្លាំងលើយុវវ័យ។
នៅពេលឪពុកម្ដាយឃើញកូនស្រលាញ់ចូលចិត្តតារាចម្រៀងរូបនេះ
ពួកគាត់បានបង្ហាញការភ័យព្រួញ
ប៉ុន្តែបើសិនជាស្វែងយល់ឱ្យសុំជម្រៅពីតារាចម្រៀងរូបនេះ
ពួកគាត់ច្បាស់ជាលែងហ៊ានប្រកែកទៀតហើយថា Rihanna
សក្ដិសមជាគំរូសម្រាប់មិត្តយុវវ័យខ្លាំងប៉ុនណានោះ។ ដូច្នេះ
ថ្ងៃនេះ The BNEWS សូមលើកយកមេរៀនជីវិត១០ យ៉ាងដ៏ល្អរបស់
Rihanna មកចែករំលែកសម្រាប់មិត្តអ្នកអានក៏ដូចជាយុវវ័យកម្ពុជា។
១) មនុស្សគ្រប់រូបមានភាពស្មើគ្នានៅពេល
Rihanna បានបើកដួងចិត្តក្នុងកម្មវិធីសម្ភាសន៍លើប៉ុស្ដិ៍ Own
ជាមួយពិធីការិនីល្បីឈ្មោះ Oprah កាលពីឆ្នាំ២០១២
នាងបានបាននិយាយថា
នាងផ្ដល់ភាពសំខាន់ទៅលើទំនាក់ទំនងនាងជាមួយអ្នកគាំទ្រ
ម្យ៉ាងទៀតនាងក៏ចង់ឱ្យអ្នកគាំទ្រដឹងពីគុណវិបត្តិនាងផងដែរ។
តារារូបនេះបានបញ្ជាក់ដែរថា
នាងមិនចង់បានភាពខ្ពង់ខ្ពស់នោះទេ
ពោលគឺនាងចង់ឱ្យអ្នកគាំទ្រមានភាពស្មើគ្នា។ ចំពោះ
គំនិតដែលថា តារាគ្មានអ្វីសំខាន់ជាងអ្នកគាំទ្រនោះទេ
បានធ្វើឱ្យមើលឃើញពិភពលោកកាន់តែទូលំទូលាយ។
២) កុំភ្លេចកំណើតដើមឬកុំភ្លេចធាតុដើមRihanna
គឺជាតារាចម្រៀងល្បីកំរិតអន្តរជាតិដែលចំណាយពេលវេលាជាច្រើន
ក្នុងការប្រគំតន្ត្រីទេសចរណ៍ និងបន្ទប់ថតសំឡេង ប៉ុន្តែ Rihanna
តែងឆ្លៀតពេលទៅលេងស្រុកកំណើតនៅកោះ Barbados
និងចំណាយពេលនៅជាមួយគ្រួសារ និងមិត្តភក្ដិចាស់ៗនាង។
មេរៀនជីវិតត្រង់ចំណុចនេះ ចង់បង្ហាញថា
មិនថាជីវិតយើងមមាញឹកប៉ុណ្ណា តែសំខាន់កុំភ្លេចថា
យើងមានដើមកំណើតមកពីណា។
៣) ស្រលាញ់គ្រួសារនិងបងប្អូនជា
ច្រើនឆ្នាំហើយដែល Rihanna
បានជួលផ្ទះតម្លៃខ្ពស់ដ៏ពិសេសមួយសម្រាប់គ្រួសារនិងសាច់ញាតិនាង
នៅកោះ Barbados ។ ផ្ទះដែលមានទំហំ 10,000 square-foot
៨ជាន់សង់ជាលក្ខណៈខន់ដូព្រមទាំងមានអាងសំរាប់ហែលទឹកលេងទៀតផង
។ ក្នុងឆ្នាំ២០១៣
ខណៈដែលអាជីពការងារនាងឡើងខ្ពស់ខ្លាំងនាងបានទិញយកទីតាំងត្រង់
នោះទាំងមូលឱ្យម្ដាយនិងបងប្អូនប្រុសនាងក្នុងតម្លៃទឹកប្រាក់២១
លានដុល្លារអាមេរិក។
៤) ជីវិតយើងជារបស់យើងនៅពេលព័ត៌មាននាង
ត្រូវបានសង្សារ Chris Brown
វាយចុះផ្សាយលើទំព័រមុខទស្សនាវដ្ដីនានាទូទាំងពិភពលោក
មនុស្សជាច្រើនសង្ស័យថា Rihanna នឹងសុំបែកគ្នាជាមួយ Chris Brown
នាងបែរជាជ្រើសរើសធ្វើទំនាក់ទំនងនាងនឹង Chris Brown
កាន់តែស្អិតរមួតជាងមុន មុននឹងដើរចេញពីគេ។ ត្រង់ចំនុចនេះ
បានបង្ហាញឱ្យឃើញថា នាងអាចក្រោកឈរដោយខ្លួនឯង
និងមានជំរើសសម្រាប់ខ្លួនឯង
នាងបានធ្វើឱ្យមនុស្សទូទាំងពិភពលោកឃើញថា
នាងអាចធ្វើការសម្រេចបានដោយខ្លួនឯង
ជាជាងធ្វើអ្វីតាមតែការគិតចង់ឈ្នះ។
៥) រស់នៅក្នុងជីវភាពដ៏ពេញលេញមួយRihanna
គឺជាតារាចម្រៀងដ៏ជោគជ័យបំផុតម្នាក់រយៈពេល ៩ឆ្នាំមកហើយ
ក្នុងមួយឆ្នាំនាងចេញបទចម្រៀង ១៣ (Singles)
និងធ្វើដំណើរទៅសម្ដែងតន្ត្រីទេសចរណ៍ជិត១០០ដង
លើទ្វីបទាំងប្រាំជារៀងរាល់ឆ្នាំ។
ទោះជារវល់ក្នុងការថតបង្ហាញម៉ូដសំលៀកបំពាក់ក្ដីនាងក៏មិន
ភ្លេច រីករាយក្នុងជីវិតរស់នៅដែរ
ព្រោះឧស្សាហ៍មានព័ត៌មានប៉ាប៉ាស៊ីចុះផ្សាយព័ត៌មាននាងចូលក្លឹប
កម្សាន្តណាស់។ មេរៀនជីវិត Rihanna
ត្រង់ចំណុចនេះគឺខំប្រឹងប្រែងធ្វើការដើម្បីទៅដល់ចំណុចកំពូល
តែក៏មិនត្រូវភ្លេចពីភាពរីករាយនៃជីវិតដែរ។
៦) អ្នកត្រូវចេះគិតគូរដល់អ្នកដទៃRihanna
បានចំណាយប្រាក់យ៉ាងច្រើនដើម្បីប្រយោជន៍រួម។
នាងបានបរិច្ចាគថវិការ
១០ម៉ឺនដុល្លារសម្រាប់ជនរងគ្រោះដោយសារព្យុះ Horricane Sandy
និងបានផ្ដល់អំណោយទឹកប្រាក់ជិត២លានដុល្លារអាមេរិកដល់
មន្ទីរពេទ្យ Queen Elizabeth នៅលើកោះ Babardos។
កាលពីឆ្នាំ២០១៣នាងបានចំណាយថវិការ
១០ម៉ឺនដុល្លារជួយជនរងគ្រោះដោយសារព្យុះ Typhoon
នៅប្រទេសហ្វីលីពីន។
នាងក៏បានបើកការរៃអង្គាសប្រាក់ផ្ទាល់ខ្លួនដែរ ម្យ៉ាងទៀត
មូលនិធិ Believe
របស់នាងក៏ជួយកុមារសង្គ្រោះដែលមានជម្ងឺធ្ងន់ធ្ងរស្ថិតក្នុង
ដំណាក់កាលចុងក្រោយផងដែរ។
៧) អ្នកអាចក្លាយជាអ្នកមាន តែចូរធ្វើខ្លួនឱ្យនៅតែជាមនុស្សសាមញ្ញRihanna
ត្រូវបានគេមើលឃើញថា ជានិមិត្តសញ្ញាម៉ូដលំដាប់ពិភពលោក
ប៉ុន្តែនៅក្នុងបទសម្ភាសន៍ Cover Story សម្រាប់ទស្សនាវដ្ដី Vogue
នាងបានទម្លាយអាថ៌កំបាំងថាគ្រឿងអលង្ការដែលនាងពាក់សុទ្ធតែជា
គ្រឿងកាឡៃទាំងអស់។ Rihanna ជឿជាក់ថា
ទុកលុយដើម្បីដំណើរការការងារអ្វីមួយល្អជាងចំណាយខ្ជះខ្ជាយឥត
ប្រយោជន៍។
៨) សំខាន់ត្រូវតែមានរសនិយមឥតខ្ចោះ
ចាប់ពីសក់ក្រហមភ្លឺរលោងរហូតដល់ការចាប់ចិត្តស្រលាញ់ខោអាវ
បុរស Rihanna ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃម៉ូដសំលៀកបំពាក់
យូរស្មើគ្នានឹងភាពល្បីល្បាញនាងក្នុងពិភពតន្ត្រី។
៩) សំខាន់ត្រូវចេះគោរពវប្បធម៌អ្នកដទៃផង
Rihanna
ទាក់ទាញបានការបណ្ដុះគំនិតថ្មីៗចំពោះសិល្បៈនិងស្ទីលតុបតែងខ្លួន
នាងពីវប្បធម៌ប្រទេសផ្សេងៗ ដែលនាងបានទៅដល់។
នាងនិយាយថាគំនិតដែលនាងបានទទួលគឺបានពីគ្រប់យ៉ាង
មិនថាស្ថាបត្យកម្មជុំវិញពិភពលោក និងភាសាបរទសពីប្រទេសនានា។
១០) ត្រូវធ្វើអ្វីដែលយើងស្រលាញ់ Rihanna
ជឿថានាងមិនដែលធ្វើការងារក្នុងថ្ងៃណាមួយសោះឡើយក្នុងជីវិតនាង
។ សុភាសិតសម្រាប់នាងគឺសាមញ្ញណាស់
បើសិនជាអ្នករកឃើញអ្វីដែលអ្នកស្រលាញ់
អ្នកត្រូវដាក់ចិត្តដាក់កាយធ្វើរឿងនោះ
ហើយមិនត្រូវចាត់ទុកថារឿងដែលធ្វើនោះជាការងារជាដាច់ខាត។
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ Businessinsider
No comments:
Post a Comment