ពិតណាស់ ស្ត្រីមានការលះបង់ចំពោះរឿងស្នេហា
និងអាពាហ៍ពិពាហ៍ច្រើនជាងបុរស។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍
បុរសតែងតែជឿថា ខ្លួនឯងជាអ្នកត្រូវលះបង់ច្រើនជាង
ព្រោះខ្លួនជាងស្វាមីរំពឹងទុកថា នឹងមកដល់ផ្ទះវិញទាន់ពេលវេលា
ឬក៏ហៅទូរស័ព្ធ (Call) ប្រាប់ភរិយាប្រសិនបើខ្លួនមកផ្ទះវិញយឺត។
បុរសៗគិតថាពួកគេត្រូវលះបង់ភាពឯករាជ្យរបស់ខ្លួនចោល
ក្រោយពេលរៀបការរួច។
ស្ត្រីលះបង់ការងារមុខរបររបស់ខ្លួនចោល
ទោះជា ស្ត្រីមានការអប់រំខ្ពស់
ហើយអាចពឹងពាក់លើលើខ្លួនឯងក៏ដោយ
ក៏នៅតែមានស្ត្រីមួយចំនួនបានលះបង់មុខរបររបស់ខ្លួនចោលក្រោយពេល
រៀបការរួច។ ព្រោះស្វាមីមួយចំនួនចូលចិត្តគិតថា
ភរិយាគួរតែនៅមើលផ្ទះល្អជាង។ ដូច្នេះភរិយាគ្មានជម្រើសទេ
ប៉ុន្តែពួកគេបញ្ឈប់មុខរបរខ្លួនឯងក៏ដើម្បីជួយដល់គ្រួសារដែរ។
ស្ត្រីលះបង់ភាពឯករាជ្យរបស់ខ្លួនឯង
រឿងរ៉ាវផ្សេងទៀតដែលស្ត្រីបានលះបង់ច្រើនជាងបុរស
គឺភាពឯករាជ្យរបស់ពួកគេ។
ស្វាមីយ៉ាប់យឺនមួយចំនួនដាក់កម្រិតលើភរិយាមិនឲ្យធ្វើអ្វីដែល
ខ្លួនចូលចិត្ត។ ស្ត្រីបានលះបង់រឿងរ៉ាវទាំងអស់នេះចោល
ព្រោះស្រលាញ់ និងចង់ឃើញស្វាមីរបស់ខ្លួនមានក្តីសុខ។
ស្ត្រីលះបង់រួបរាងរបស់ខ្លួន
ក្រោយពេលសម្រាលកូនរួច
រូបរាងរបស់ស្ត្រីមានការប្រែប្រួលយ៉ាងខ្លាំង។
មានស្វាមីមួយចំនួនបានរត់ចោលទៅមានស្រីផ្សេងក្នុងពេលភរិយា
ស្ថិតក្នុងស្ថានភាពបែបនេះ។
ប៉ុន្តែក្នុងនាមជាម្តាយត្រូវលះបង់យ៉ាងធំធេងដើម្បីផ្តល់កំណើត
ដល់កូន។
ស្ត្រីលះបង់គោលដៅក្នុងជីវិត
សម្រាប់ស្ត្រីដែលបានកំណត់គោលដៅជីវិតគួរតែនៅលីវ
ប្រសិនបើមិនទាន់រៀបការទេនោះ
គឺគ្មានអ្នកណាម្នាក់អាចមកមកបង្វែរគោលដៅរបស់នាងនោះទេ។
បច្ចុប្បន្នមានស្ត្រីជាច្រើនបានលះបង់គោលដៅជីវិតរបស់ខ្លួនដែល
ប៉ងមកជាយូរហើយនោះ ដើម្បីជួយគ្រួសារ។
ស្ត្រីលះបង់តម្រូវការជាមេគ្រួសារ
ស្ត្រីមិនដែលគិតជាលើកទី ២ ទេ
មុនពេលសម្រេចចិត្តលះបង់តម្រូវការខ្លួនឯង
ដើម្បីផ្តល់សុខុមាលភាពក្នុងគ្រួសារ។
ក្នុងមានជាម្តាយចង់ឃើញតម្រូវការរបស់កូនខ្លួនឯងពេញលេញ
និងខ្លួនជាភរិយាចង់ឃើញស្វាមីរបស់ខ្លួនមានក្តីសុខ។
ស្ត្រីលះបង់ពេលវេលា
នៅពេលការចំណាយពេលវេលាជាមួយនឹងមនុស្សជាទីស្រលាញ់
ស្ត្រីជាមនុស្សទី ១
ដែលត្រូវរៀបចំពេលវេលាសម្រាប់សមាជិកគ្រួសារទាំងអស់គ្នា
ដោយទុកការងារផ្សេងៗមួយឡែកសិន។
ស្ត្រីលះបង់ជីវិតសប្បាយរីករាយ
ស្ត្រីបច្ចុប្បន្នដែលស្រលាញ់ភាពសប្បាយរីករាយ
រួមទាំងការជប់លៀង
និងការជួបជុំគ្នាជាមួយមិត្តភក្តិរៀងរាល់សប្តាហ៏ក៏នាងត្រូវលះ
បង់ទាំងអស់ក្រោយពេលរៀបការរួច។
No comments:
Post a Comment