ខ្ញុំកំពុងឋិតនៅលើវិថីមួយដែលមិនដឹងថាខ្លួនត្រូវការអ្វី។ បន្ទាប់ពីបពា្ចប់មហាវិទ្យាល័យ ខ្ញុំបានចូលធ្វើការក្នុងស្ថានីយ៍វិទ្យុមួយក្នុងទីក្រុង អស់រយៈពេលជិតពីរឆ្នាំ ខ្ញុំក៏ចាប់ផ្តើមរកការងារធ្វើ បន្ថែមទៀត។ ពេលវេលាដែលធ្លាប់មានជាមួយមិត្តភ័ក្តិ ក៏ចេះតែខ្លីទៅៗ។ ពីមួយថៃ្ងទៅមួយថៃ្ង ចេះតែកន្លងទៅយ៉ាងឆាប់រហ័ស មានបុរសបីនាក់បានដើរចេញពីជីវិតខ្ញុំបន្តិចម្តង បនិ្តចម្តង ហើយក៏រសាត់ កាន់តែឆ្ងាយទៅ ឆ្ងាយទៅ។ នៅវិនាទីចុងក្រោយនេះ ការឈឺចាប់ក្នុងការបាត់បង់ បានបង្កើតជាវិបត្តិមួយ ដ៏ធំក្នុងឆាកជីវិតខ្ញុំ។ ស្នេហា ការងារ គ្មានអ្វីដែលខ្ញុំអាចរំពឹងបានសោះ ថាវាជាភាពជោគជ័យក្នុងឆាកជីវិត ដ៏ខ្លីនេះ។ ជីវិតរស់នៅគ្មានន័យ គ្មានតម្លៃ មានតែភាពទទេស្អាត។
រយៈពេលប្រាំបីខែនេះ ខ្ញុំរស់នៅក្នុងភាពឈឺចាប់ និងអស់សង្ឃឹមក្នុងជីវិត តែខ្ញុំក៏មានក្តីប្រាថ្នាមួយ សង្ឃឹមថាជីវិតនឹងបានប្រសើរឡើង ហើយភាពងងឹតនឹងរសាត់បាត់អស់ដែរ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំចង់បាន អ្វីទេនៅពេលនេះ ព្រោះវាដូចជាទទេស្អាតទាំងអស់។ ប្រហែលជាត្រូវចាប់ផ្តើមជាថ្មី ជាមួយនឹងភាព បរាជ័យពាក់កណ្តាលជីវិតនេះ។ បញ្ហាចំបងនៃវិនាទីនេះ គឺខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមដោយរបៀបណា? ត្រូវធ្វើអ្វី? ឬចង់បានអ្វីនោះទេ។ ការញាំ ការស្លៀកពាក់ ជាអ្វីដែលខ្ញុំប្រាថ្នា។ ម៉្យាងវិញទៀត ខ្ញុំចង់ចេះភាសាថៃជាទីបំផុតក្នុងជីវិតតាំងពីវ័យកុមារមកម្លេះ តែខ្ញុំមិនដែលធ្វើក្តីសុបិន្តទាំងនោះ ឲ្យក្លាយជាការពិត ម្តងណាសោះ។
OMG! តើខ្ញុំត្រូវធ្វើយ៉ាងណា? តើខ្ញុំត្រូវរៀបចំជីវិតខ្ញុំបែបណា? ខ្ញុំជាមនុស្សបរាជ័យម្នាក់។
3 comments:
Hi there,
Common sense is not so common.
www
Hi there,
Lack of many is the root of all evil.
www
I'm sick and tired of everything! MAN! it's depressed!
Post a Comment