តើអ្វីទៅដែលធ្វើឲ្យស្រ្តីយល់ព្រមចូលរួមប្រយុទ្ធសង្គ្រាមលើគ្រែជាមួយគូស្នេហ៍របស់នាងរាល់លើក ដែលពេលខ្លះនាងមិនសូវជាមានអារម្មណ៍ដ៏ដោយ?
ចម្លើយងាយស្រួលគឺ៖ មកពីបុរសជាគូស្នេហ៍ចេះធ្វើការលួងលោម បបោសអង្អែល ថើបថ្នមដុតរោលអារម្មណ៍នោះអី។ មិនថាបុរសជាគូស្នេហ៍ធ្វើវាឡើយដោយការស្រឡាញ់ចេញពីបេះដូង ឬក៏ដោយអារម្មណ៍ពុះកញ្ជោលនៃចំណង់ភេទនោះទេ ក៏គេអាចដុតបំផ្លាញចោលនូវអារម្មណ៍មួរហ្មងរបស់នាងបាន។

ថើបមានតួនាទីសំខាន់ណាស់សំរាប់ការដាស់អារម្មណ៍ផ្លូវភេទ ហើយវាជាសកម្មភាពដែលអ្នកអាចធ្វើឡើងបានមួយជីវិត។ ការរួមសង្វាស ឬការមានសិច (Intercourse Sexual) អាចប្រព្រឹត្តទៅបានដោយមានអាយុកាលកំណត់ ពោលនៅពេលដែលអ្នកមានវ័យ, សុខភាពកាយ និងសុខភាពចិត្តសមស្រប។ ការថើបជាភាសាកាយវិការដែលគង់វង់ មនុស្សលោកអាចសម្តែងចេញបានស្ទើរគ្រប់កាលៈទេសៈ មិនថាការថើបរវាង បុរសនិងស្រ្តី ស្រ្តីនិងស្រ្តី បុរសនិងបុរស យើងអាចនិយាយបានថាការថើបវាមានន៍យទូលំទូលាយជាសាកល។
នៅក្នុងសិល្បះនៃការថើប "The Art of Kissing" តែងមានសំនួរនាំមុខមួយបានសួរឡើងថា "តើអ្នកអាចក្លាយជាអ្នកពូកែថើបជាងនេះបានទេ?" (Can you Become A Better Kisser?) ប្រាកដជាបាន គ្រាន់តែអ្នករៀនពីទិចនិចសំរាប់ការថើបថែមបន្តិច និងឧស្សាអនុវត្តបន្តិច។ អ្នកជំនាញសំរាប់ការថើបបាននិយាយថា លទ្ធផលដែលទទួលបានពីការសិក្សាទៅលើកម្លោះក្រមុំ ច្រើនជាង 80% អះអាងថា អាស្រ័យទៅលើការហ្វឹកហាត់អាចជួយពួកគេឲ្យក្លាយជាអ្នកថើបដ៏ពូកែបាន។ ពួកគេបន្ថែមថាកត្តាដែលជំរុញស្រ្តីឲ្យរិតតែចង់ធ្វើកាថើបថែមទៀតនោះគឺ ដៃគូនាងមានអនាម័យមាត់ធ្មេញល្អ, ក្លិនមាត់និងខ្យល់ដកដង្ហើមប្រហើរ, ចេះប្រើអណ្តាតបានត្រូវចិត្តនាង និងស្គាល់ពេលវេលាសមរម្យសំរាប់ការថើប។ ដូច្នេះមុននឹងចាប់ផ្តើមថើបអ្នកគួរប្រយ័ត្នរឿងការធ្វើអនាម័យមាត់ធ្មេញ ដូចជាការដុសសំអាតធ្មេញ, ដុសសំអាតអណ្តាត, ខ្ពុលមាត់ជាមួយថ្នាំខ្ពុលមាត់ និងប្រើអំបោះសំអាតកាកសំណល់ផ្សេងចេញពីធ្មេញជាដើម។
ថើបមាន ០២ បែបធំ៖
1- Lip Kiss ការថើបដោយប្រើបបូរមាត់ ជាការថើបដោយយកបបូរមាត់ទៅផ្អឹបនឹងបបូរមាត់ ឬក៏កន្លែងផ្សេងៗលើរាយកាយ។
2- French Kiss ការថើបដោយប្រើអណ្តាត ជាការថើបសំរាប់ដាស់អារម្មណ៍ស្រៀបស្រើប ឬបង្កាត់ភ្លើងតណ្ហាឲ្យឆេះរោលរាល។ ការថើបរបៀបនេះបានទទួលការពេញនិយមពីសំណាកបុរសភាគច្រើន។

04ចំនុច ខាងក្រោមនេះអាចជួយសុភាពស្រ្តីទាំងឡាយដែលចង់ដុតបន្ថែមកំដៅដល់គូស្នេហ៍ឲ្យរិតតែចង់ថើបអ្នកបានថែមទៀត៖
1- ថែរក្សាស្បែកមុខក៏ដូចជាដងខ្លួនឲ្យផូរផង់ និងមានខ្លិនខ្លួនប្រហើរជានិច្ច។
2- ស្លៀកពាក់ឲ្យមើលទៅមានការទាក់ទាញ សិចស៊ី តែមិនមែនដល់ថ្នាក់ស្លៀកខ្យល់ដណ្តប់មេឃនោះទេ។
3- សក់ក្បាលត្រូវសិត,ចង ឬធ្វើឲ្យមានរបៀបរៀបរយ មិនត្រូវសំពោងកន្ទ្រើងដូចព្រាយបីសាចទេ ។
4- ស្នាមញញឹមលើផ្ទៃមុខរបស់អ្នកសំខាន់ណាស់ អ្នកត្រូវមានទឹកមុខស្រស់ថ្លាញញឹមញញែមបន្តិច មិនត្រូវធ្វើមុខម៉ាំ ឬកាចគ្រប់ពេលទេ។

មានសំណួរមួយបានលើកឡើងថា តើវីធីថើបបែបណាដែលល្អបំផុតសំរាប់ការថើបនរណាម្នាក់លើកដំបូង? (What’s the best way to kiss someone for the first time?)
ចម្លើយគឺ អ្នកគួរចាប់ផ្តើមពីការថើបមនុស្សដែលអ្នកស្រឡាញ់ ជាមនុស្សដែលអ្នកប្រថ្នាចង់នេបនិត្យកៀកកើយ។ មូលដ្ឋានរបស់ការថើបត្រូវចាប់ផ្តើមពីការយកបបូរមាត់មកផ្អឹបជាប់គ្នា តែអ្នកមិនទាន់ចាំបាច់ហាមាត់ភ្លាមៗទេ បន្ទាប់អ្នកត្រូវសន្សឹមៗបើកមាត់បន្តិចម្តងៗ បន្ទាប់មកគឺការប្រើអណ្តាត បើគេមិនទាន់ចាប់ផ្តើមទេអ្នកត្រូវធ្វើជាអ្នកចាប់ផ្តើម ដោយការបញ្ជូនអណ្តាតដ៏ទន់រស់រវ៉ើករបស់អ្នកទៅប៉ះ, លិឍនិងអណ្តាតរបស់គេយ៉ាងស្រាលស្រទន់។ អស់លោកបុរសត្រូវចាំទុកថា ក្រៅពីការថើបមាត់ហើយស្រ្តីដែលជាដៃគូរបស់លោកក៏ចូលចិត្តឲ្យលោកថើបត្រដុសកញ្ចឹងក គុម្ពត្រចៀក និងស្លឹងត្រចៀកនាងផងដែរ។
ចូរចងចាំថា ការថើបមិនមែនធ្វើឡើងក្រោមការពេញចិត្តរបស់ភាគីតែម្ខាងនោះទេ គួររំពៃគិតពីអារម្មណ៍របស់ដៃគូអ្នកផងថាគេមានអារម្មណ៍យ៉ាងណាដែរ អ្នកខ្លះចូលចិត្ត French Kiss រីឯអ្នកខ្លះចូលចិត្ត Lip Kiss ជាង។ សំរាប់មនុស្សដែលស្រឡាញ់គ្នា អ្នកអាចថើបគ្នាបានគ្រប់ពេលវេលា នឹងយូររហូតដល់មួយយប់ទល់ភ្លឺក៏បាន។ ចម្រៀងរបស់អ្នកនាង ម៉េង ពេជ្រចិន្តា មួយបទមានចំណងជើងថា "ថើប" បានរៀបរាប់ពីអារម្មណ៍និងមនោសញ្ចេតនារបស់ស្រ្តីពីអំពីការថើបថា "ថើប! កុំគិតថាមិនសំខាន់ ត្បិតពេលបងថើបប្រាណអារម្មណ៍ស្រីស្មានដូចមេឃរញ្ជួយ អូនសូមឲ្យបងថើបតែអូនមួយ កុំឲ្យបេះដូងស្រីប្រេះរលួយដោយក្តីថើបក្បត់បងឡើយ"។ រីឯក្រុមចម្រៀង Michael Learn to Rock ក៏បានបង្ហាញពីអារម្មណ៏របស់បុរសចំពោះការថើបផងដែរតាមរយៈបទចម្រៀង That’s why (You go away) "I won’t forget the way you’re kissing, the feeling so strong will lasting for so long" ។ ទាំងនេះអាចឲ្យយើងធ្វើការសរុបយ៉ាងខ្លីបានថា មិនថាជាបុរសឬស្រ្តី ពួកគេមានអារម្មណ៍ជ្រាលជ្រៅដូចគ្នាសំរាប់ការថើប។
ថើបជាសិល្បះ និងជាភាសាកាយវិការសំរាប់បង្ហាញពីទឹកចិត្តស្រឡាញ់ និងជាតិចនិចដុតរោលអារម្មណ៍ផ្លូវភេទដ៏មានអនុភាព និងមិនចេះសាបសូន្យ។ អ្នកត្រូវចាំទុកថាការថើបអាចបន្សល់ទុកនូវស្នាមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនៅក្នុងប្រអប់បេះដូងរបស់គូស្នេហ៍អ្នក។
Source: Dessert of Life
No comments:
Post a Comment