QuOtAtioN

My photo
Parenthetically, eLLe is my name. eLLe means Lady. It is not about the meaning, but style " e L L e ". I would say I extremely love Eyes, Nose, and Lips. Little " e " stand on the left and the right side as my eyes are staring at YOU or SOMEONE. Capital " L " in the middle as the nose smell the sweet roses. This proverb is truly meaningful. There are many different meanings... Here, Sympathize with other is look like it happy to stay with me than other stuff. And the last capital " L " is Lips. Lips of Love, one world one Life and one Love.

(^_^) Don't be down everything has there own way to get out. Time will pass by. Be confident!! Smile!! n Smile!!

Sunday, February 22, 2009

Be Loveable!

ធ្វើជាមនុស្សដែលគួរឲ្យស្រលាញ់

មិនថានៅផ្ទះ ឬនៅកនែ្លងធ្វើការជាមួយមិត្តភកិ្ត គ្រួសារ ឬមនុស្សសំខាន់របស់អ្នកនោះទេ ការមានអារម្មណ៍ថាគេស្រលាញ់យើង គឺសំខាន់ណាស់។ ខាងក្រោមនេះគឺជា១០វិធីដើម្បីទទួលបានសេចកី្តស្រលាញ់ដែលអ្នកសមនឹងទទួលបាន។
Whether at home or at work, wit friends, family or your significant other, it’s important to feel loved! Here are ten ways to get the love you deserve!

១ បញ្ឈប់ការច្រណែន! Stop Seeing Green And Start Seeing Hearts!
គ្មានអ្វី​អាចបំផ្លាញអារម្មណ៍ល្អនិងទំនាក់ទំនង ដូចភាពច្រណែនឡើយ។ វាអាចជំរុញឲ្យយើងនិយាយពាក្យដែលយើងពុំមានចេតនាចង់និយាយដាក់អ្នកដទៃ​ ហើយពេលខ្លះសម្តីដែល​និយាយចេញហើយមិនអាចលេបវិញបានទេ។ ប្រសិនបើមិត្តរបស់អ្នកបានសម្រេចអ្វីមួយដែលអ្នកប្រាថ្នាចង់បាន ចូរអបអរសាទរដល់រូបគេ ចូរធ្វើឲ្យដូចអ្វីដែលមិត្តរបស់អ្នកនឹងធ្វើចំពោះអ្នក ប្រសិនបើមនុស្សដែលមានសំណាងនោះជារូបអ្នកវិញ។ សំណាងល្អគឺជាជម្ងឺឆ្លង មានន័យថាបើអ្នកអបអរចំពោះជោគជ័យរបស់មិត្តអ្នក ជំនួសឲ្យការច្រណែន នោះស្រលាញ់និងសំណាងល្អនឹងកើតមានចំពោះអ្នកវិញ។
Nothing can destroy good feelings and relationships quite like jealousy. It can cause us to say things we don’t mean about other people and sometimes those things we can’t be unsaid. If your friends have something that you wish you had, do what you’d like your friends to do if you were in the same lucky position and celebrate with them! Good luck is contagious and if you celebrate in a friend’s success instead of being jealous, love and good luck will come your way!

២​ ការចែករំលែកចាប់ផ្តើមពីការស្តាប់​ Sharing Begins With Listening
វាជាការពិតមនុស្សភាគច្រើនចូលចិត្តនិយាយពីខ្លួនគេ និងអារម្មណ៍របស់ពួកគេ។​ វិធីដ៏ងាយមួយដើម្បីមានអារម្មណ៍ថា គេស្រលាញ់យើងគឺត្រូវធ្វើអ្នកស្តាប់ដ៏ល្អម្នាក់! នៅពេលមិត្តរបស់អ្នកមានអ្វីចង់និយាយប្រាប់អ្នក ចូរចំណាយពេលស្តាប់ដោយពិតប្រាកដ ហើយសួរសំណួរពាក់ព័ន្ធនឹងអ្វីដែលគេនិយាយ នោះអ្នកនឹងក្លាយជាចំណាប់អារម្មណ៍ភ្លាមៗជាមិនខាន ព្រោះគ្រប់គ្នាសុទ្ធតែស្រលាញ់អ្នកស្តាប់ដ៏ល្អម្នាក់។
It is a fact that most people like to talk about themselves and their feelings. One easy way to feel loved is simply to be a good listener! When your friends have something important to share take the time to really listen and then ask questions about what they said, pretty soon you will be the center of attention as everyone loves a good listener.

៣​ និយាយវិជ្ជមាន Positive Enforcement
ពេលខ្លះអ្វីដែលអ្នកនិយាយ និងអ្វីដែលគេឮជារឿងពីរផ្សេងគ្នា។ ការណ៍នេះអាចបង្កជាការយល់ច្រឡំនៅក្នុង ទំនាក់ទំនងមិត្តភាព។ នៅពេលអ្នកផ្តល់យោបល់ឲ្យគេ អ្នកចាំបាច់ត្រូវគិតមុននឹងនិយាយ ហើយសួរខ្លួនឯងថាតើពេលគេស្តាប់ទៅមានអារម្មណ៍យ៉ាងណា ពិសេសនៅពេលដែលអ្នកនិយាយរិះគន់។ គ្មាននរណាម្នាក់ចូលចិត្តឲ្យគេនិយាយរិះគន់ខ្លួនឡើយ។ ដូច្នេះចូរនិយាយដោយប្រយ័ត្នប្រយែង និងវិជ្ជមាននៅពេលដែលអ្នកផ្តល់យោបល់ដល់មិត្តរបស់អ្នក ប្រសិនបើអ្នកអាចធ្វើរឿងនេះដោយជោគជ័យ​ នោះ គ្រប់គ្នានឹងមករកអ្នកឲ្យជួយ។
Sometimes what we say and what people hear are two different things. This can lead to misunderstandings in friendships. When giving advice it’s important to think about what you say before you speak and really ask yourself how it will sound to the person you’re talking to, especially when you’re being critical. No one likes to be criticized so speak carefully and be positive when giving your friends advice. If you can do this successfully, everyone will be calling you asking for your help.

No comments: